ហេតុ​អ្វី​ការ​ម៉ាស្សា​បាតជើង​មុនពេល​ចូល​គេង​ជា​រឿង​សំខាន់​?

ហេតុ​អ្វី​ការ​ម៉ាស្សា​បាតជើង​មុនពេល​ចូល​គេង​ជា​រឿង​សំខាន់​?

​ការ​ម៉ាស្សា គឺជា​ផ្នែក​មួយ​ដើម្បី​ទទួលបាន​សុខភាព​ល្អ ហើយក៏​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​មុខងារ​ដ៏​ត្រឹមត្រូវ​ដល់​សរីរាង្គ​ក្នុង​រាងកាយ​ផងដែរ​។ ​មាន​ចំណុច​ច្រើនណាស់​ដែល​ស្ថិត​នៅលើ​បាតជើង​ដែល​ទាក់ទង​ទៅនឹង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ហើយ​ក៏​បង្កើតបាន​ជា​ផែនទី​មួយ​នៃ​រាងកាយ​ទាំងមូល​ដែរ​។

​ដូច្នេះហើយ បើសិន​ជា​អ្នក​ម៉ាស្សា​ជើង រាងកាយ​ទាំងមូល នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​វា ហើយ​វា​នឹង​មាន​ប្រសិទ្ធភាព​ភ្លាមៗ​ផងដែរ​។ អ្នក​ត្រូវ​តែ​ប្រើ​ឡូ​សឹន ក្រែម ឬ​ប្រេង​នៅពេល​ម៉ាស្សា​ដើម្បី​ជំនួយ​ដល់​ការព្យាបាល​។ លើសពីនេះទៅទៀត ប្រេង​នោះ​នឹង​បន្ទន់​ដល់​ភាព​គ្រើម​លើ​ជើង​ទៀត   ផង​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បំផុត ការ​ម៉ាស្សា​ជើង​គួរតែ​ធ្វើ​យូរ​បំផុត ១០ ទៅ​១៥​នាទី​។

​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ម៉ាស្សា​បាតជើង​មានដូចជា​៖

  • ​ជួយ​ទប់ស្កាត់​ជំងឺ​ជា​ច្រើន​
  • ​បន្ថយ​ការឈឺចាប់ និង​ការ​គាំង​សន្លាក់​ណាមួយ​ដែល​បណ្តាល​មកពី​ការ​ហាត់ប្រាណ​ច្រើនពេក​
  • ​បង្កើន​ការរំលាយ​អាហារ​
  • ​មាន​អត្ថប្រយោជន៍​ចំពោះ​ស្បែក​
  • ​បញ្ចេញ​ជាតិ​ឡា​ក់ទិច​អាស៊ីត​
  • ​កាត់​បន្ថយ​ឥទ្ធិពល​នៃ​ភាព​ហើម (​ក្នុងពេល​មាន​ផ្ទៃពោះ​)
  • ​កាត់បន្ថយ​បញ្ហា​ជើង​មិន​ព្រម​ធូរស្រាល​
  • ​រំលាយ​ជាតិ​ខ្លាញ់​
  • ​ជំនួយ​ដល់​ការរំលាយ​អាហារ​
  • ​បង្ការ និង​ព្យាបាល​រោគ​សញ្ញា​ជាច្រើន​ដូចជា ស្ត្រេ​ស ជំងឺ​ហឺត ឈឺក្បាល ទល់​លាមក រលាក​ប្រហោង​ឆ្អឹង​នៅមុខ និង​ការឈឺ​ក្បាល​បែប​ប្រកាំង​
  • ​ពង្រឹង​ដល់​លំហូរ​ឈាម​
  • ​ពង្រឹង​ដល់​លំហូរ​ឈាម​ចូលទៅក្នុង​ជាលិកា​
  • ​រក្សា​មុខងារ​ផ្សេងៗ​ឱ្យបាន​ល្អ​
  • ​ពង្រឹង​ដល់​របត់​ឈាម​រត់​
  • ​មាន​ឥទ្ធិពល​ទៅលើ​ទំហំ​សាច់ដុំ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។