​ដល់ពេល​ដែល​អ្នក​ឈប់​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ទៀតហើយ​

​ដល់ពេល​ដែល​អ្នក​ឈប់​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ទៀតហើយ​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ស្រឡាញ់ និង​ចូលចិត្ត​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​យើង​រៀងៗ​ខ្លួន​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹងថា​យើង​កំពុងតែ​ប្រឈម​មុខ​ច្រើន​ប៉ុន​ណា​ពី​ការប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ​នេះ​ទៅ​?

​វេជ្ជបណ្ឌិត​ជនជាតិ​រ៉ូ​ហ្ស៊ី និង​អង្គការ​សុខាភិបាល​សម្ព័ន្ធជាតិ (League of Nation’s Health Organization បាន​ដាក់​បម្រាម​ថា ទូរស័ព្ទ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ជាង​យើង​គិត​ទៅ​ទៀត​។ ភាគច្រើន​ពួកគេ​បារម្ភ​អំពី​ដែន​អេឡិចត្រូ​ម៉ាញ៉េទិច (Electromagnetic) និង​ឥទ្ធិពល​របស់​វា​ទៅ​លើ​រាងកាយ​របស់​យើង​។
​វេជ្ជបណ្ឌិត Nikolai Kononov នាយករង​នៃ​អង្គការ​សុខាភិបាល​សម្ព័ន្ធជាតិ និយាយថា “​គោលដៅ​ដំបូង​គេ​នោះ​គឺ​ប្រព័ន្ធ​សរសៃប្រសាទ ប៉ុន្តែ​ប្រព័ន្ធ​បញ្ចេញ​ក្នុង និង​ប្រដាប់បន្តពូជ​ក៏​ជា​គោលដៅ​របស់​វា​ដែរ​។ យើង​មិន​បាន​ហាម​ថា​មិន​ឱ្យ​ប្រើ​ទូរស័ព្ទដៃ​ទេ ប៉ុន្តែ​គ្រាន់តែ​លើកទឹកចិត្ត​ដល់​ពួកគេ​មាន​ការប្រុងប្រយ័ត្ន​ដោយ​សម​ហេតុផល ព្រោះថា​៧០​ភាគរយ​នៃ​អ្នកប្រើប្រាស់​ទាំងអស់​គឺរ​ង​សម្ពាធ​កាំរស្មី​អេឡិចត្រូ​ម៉ាញ៉េទិច​ពី​ទូរស័ព្ទដៃ​របស់​ពួកគេ​។ មាន​ការសិក្សា​ច្រើន​ណាស់​បាន​បង្ហាញថា រាងកាយ​របស់​មនុស្ស​យើង​មាន​ការឆ្លើយតប​ទៅ​នឹង​កាំរស្មី​នេះ ហើយ​ទោះបីជា​វា​មិន​ទាន់​មាន​ការសិក្សា​មួយ​ពេញលេញ​ក៏ដោយ ក៏​គ្មាន​នរណា​ម្នាក់​និយាយ​វែកញែក​ថា ការប្រើប្រាស់​ទូរស័ព្ទដៃ​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ដែរ​”​។​

​កាំរស្មី​អេឡិចត្រូ​ម៉ាញ៉េទិច​គឺជា​របស់​គ្រោះថ្នាក់ដ៏​ពិសេស​ចំពោះ​ក្មេងៗ និង​ស្ត្រី​មាន​ផ្ទៃពោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វេជ្ជបណ្ឌិត​ខាងលើ​បាន​និយាយ​ដោយ​ខ្លី​ថា ការនិយាយ​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល​ខ្លី និង​កុំ​កាន់​ទូរស័ព្ទ​ច្រើន​គឺជា​វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​ក្នុង​ការកាត់បន្ថយ​កាំរស្មី​អេឡិចត្រូ​ម៉ាញ៉េទិ​ចនេះ​។

​ចូរ​កុំ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ទៀត​អី តែ​អ្នក​អាច​ទុក​ក្នុង​សំពាធ ឬ​កាបូ​លុយ និង ដាក់​ឱ្យ​ឆ្ងាយ​បំផុត​ពី​សរីរាង្គ​ផ្សេងៗ​នៃ​រាងកាយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។