​តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិន​ជា​អ្នក​ញ៉ាំ​កាហ្វេ​ពេល​ពោះ​ទទេ​?

​តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិន​ជា​អ្នក​ញ៉ាំ​កាហ្វេ​ពេល​ពោះ​ទទេ​?

​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​យល់ស្រប​អំពី​អត្ថប្រយោជន៍​វិជ្ជមាន​ជាច្រើន​នៃ​ការ​ទទួលទាន​កាហ្វេ ប៉ុន្តែ​ពួកគេ​ក៏​ទទួច​អំពី​ប្រតិកម្ម​នានា​ចំពោះ​រាងកាយ​នៅពេល​យើង​ញ៉ាំ​កាហ្វេ​នៅ​ពោះ​ទទេ​ដែរ​។ ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ពេល​ពោះ​ទទេ គឺជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ពិតប្រាកដ​មួយ​សម្រាប់​សរីរាង្គ​ក្នុង​ខ្លួន ដូច្នេះ​អ្នក​គួរតែ​ធ្វើ​ការផ្លាស់ប្តូរ​មួយចំនួន​មុនពេល​រីករាយ​នឹង​ភេសជ្ជៈ​ដែល​អ្នក​ចូលចិត្ត​។

​កាហ្វេ​គឺជា​ប្រភព​សារធាតុ​អង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ​មួយ ព្រមទាំង​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ឥទ្ធិពល​ក្នុង​ការបង្ការ​ជំងឺមហារីក​ទៀតផង​ដូចជា ជំងឺមហារីក​ពោះវៀនធំ​ជាដើម​។

​ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​កើតឡើង​នៅ​ពេល​អ្នក​ញ៉ាំ​កាហ្វេ​នៅ​ពោះ​ទទេ​៖
​ប្រភព​អង់​ទី​អុក​ស៊ីដង់​កើតចេញ​ពី​លទ្ធផល​នៃ Chlorogenic Acid ដែល​វា​ក៏​ត្រូវបាន​រកឃើញ​ពី​ក្នុង​ផ្លែឈើ​ដែរ​។ អ្នកជំនាញ​ភាគច្រើន​យល់ស្រប​អំពី​រឿងនេះ ប៉ុន្តែ​កាហ្វេ​ឃើញ​ថា​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​មួយ​នៅពេល​ញ៉ាំ​មុន​ពេល​ញ៉ាំ ឬ​ផឹក​អ្វីមួយ​។

​ការ​ញ៉ាំ​កាហ្វេ​ខ្មៅ​សុទ្ធ​មួយ​ពែង​ពេល​ពោះ​ទទេ​នឹង​ជួយ​ភ្ញោ​ចដ​ល់​ការបញ្ចេញ​សារធាតុ Hydrochloric Acid ទៅ​ក្នុង​ផ្លូវ​រំលាយ​អាហារ ដែល​វា​ច្រើនតែ​ធ្វើឱ្យ​មនុស្ស​ងាយ​នឹង​មាន​អាការៈរលាក​ក្រពះ​បាន​យ៉ាង​លឿន​។

​ដោយសារតែ Hydrochloric Acid ត្រូវបាន​ប្រើប្រាស់​សម្រាប់​រំលាយ​អាហារ ដូច្នេះ​វា​ក៏​អាច​ជា​ឧបសគ្គ​មួយ​ដែល​កើតឡើង​ចំពោះ​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ដែរ ព្រោះ​ពិបាក​ក្នុងការ​បំបែក​ប្រូតេអ៊ីន​ក្នុង​អាហារ​តែម្តង​។

​ប្រូតេអ៊ីន​ដែល​នៅសល់ ឬ​បំបែក​មិនទាន់​អស់​ទាំងស្រុង​ក្នុង​រាងកាយ​នោះ​អាច​នឹង​បង្ក​ជា​បញ្ហា​ដល់​សុខភាព​ច្រើន​ដូចជា ហើម​ពោះ រលាក​ពោះវៀន និង​ធ្វើឱ្យ​ជំងឺមហារីក​ក្នុង​ពោះវៀន​កាន់តែ​ធ្ងន់ធ្ងរ​ថែម   ទៀត​។

​យោង​ទៅ​តាម​ការស្រាវជ្រាវ​មួយចំនួន​បញ្ជាក់ថា កាហ្វេ​គួរតែ​ញ៉ាំ​នៅ​រយៈពេល​មួយ​ម៉ោង​ក្រោយ​ពី​ភ្ញាក់​ពី​គេង ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​យ៉ាងហោចណាស់​ក៏​នំ​បុ័ង​មួយ​ចំណិត​ដែរ​។ កាហ្វេ​មិនគួរណា​ញ៉ាំ​ភ្លាមៗ​ក្រោយ​ពី​ភ្ញាក់​ពី​គេ​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ចំនួន​អ័រម៉ូន Cortisol ក្នុង​រាងកាយ​កើនឡើង​យ៉ាង​លឿន ដូច្នេះ​វា​នឹង​ត្រូវការ​ពេល​យូរ​ដើម្បី​រក្សា​លំនឹង​វា​មកវិញ​។ អ័រម៉ូន​មួយ​នេះ​ជួយ​គ្រប់គ្រង​ម៉ោង​ជីវសាស្ត្រ​របស់​រាងកាយ​មនុស្ស និង​ជំនួយ​ដល់​ការ​មិន​ងងុយគេង​។

​និយាយ​ឱ្យ​ខ្លី​ទៅ កាហ្វេ​មួយ​ពែង​អាច​ភ្ញោ​ចដ​ល់​ការបញ្ចេញ​ជាតិ​អាស៊ី​ត ហើម​ពោះ និង​ក្អួត​បាន​។ បើសិន​ជា​អ្នក​មិន​អាច​ញ៉ាំ​អាហារ​ពេលព្រឹក​ភ្លាមៗ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​ទេ ហើយ​បើសិនជា​អ្នក​ពិតជា​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​ព្រឹក​ឡើង​មែន​នោះ ចូរ​បន្ថែម​ទឹកដោះគោ ឬ​បឺត​ខ្លះ​ចូល​ក្នុង​កាហ្វេ​នោះ​ទៅ​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​វា​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។