ថ្នាំសម្លាប់សត្វល្អិត រ៉េដ និង អហ្វ! ហ្វ័រឃីដ បានធ្វើយុទ្ធនាការឆ្នាំទី 10 ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម

ភ្នំពេញ៖ នេះជាឆ្នាំទី 10 ដែលផលិតផលថ្នាំសម្លាប់សត្វ​ល្អិតម៉ាក រ៉េដ និងថ្នាំបណ្តេញមូស អហ្វ! ហ្វរ័ឃីដ បង្កើតនូវយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជំងឺគ្រុនឈាម ដើម្បីក្រុមគ្រួសារលោកអ្នក និងគ្រប់ក្រុមគ្រួសារ ។ នៅថ្ងៃទី18 ខែវិច្ឆិការ ឆ្នាំ 2015 យុទ្ធនាការរបស់យើង បានធ្វើឡើង សាលាបឋមសិក្សា​កំបូល ក្រោមការចូលរួម ពីក្រុមការពារជួយសង្កាត់កំបូល និងក្រុមយុវជន សេដ្ឋកិច្ចកម្ពុជា លោកនាយកសាលា​ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់។​
ថ្នាំសម្លាប់សត្វល្អិត រ៉េដ និង អហ្វ! ហ្វ័រឃីដ បានធ្វើយុទ្ធនាការឆ្នាំទី 10 ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម
ថ្នាំសម្លាប់សត្វល្អិត រ៉េដ និង អហ្វ! ហ្វ័រឃីដ បានធ្វើយុទ្ធនាការឆ្នាំទី 10 ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម

នៅប្រទេសកម្ពុជា ភាគច្រើននៃជំងឺនេះកើតមានតែនៅលើកុមារតូចៗតែប៉ុណ្ណោះ  តែសព្វថ្ងៃនេះ វាក៏បាននឹងកំពុងកើតមានលើ មនុស្សពេញវ័យដែរ។ ជំងឺនេះបានរីករាលដាល ពាសពេញ ប្រទេសកម្ពុជាដោយសារ តែវត្តមានមូសខ្លា។ មូសគ្រុនឈាម -មូសខ្លា មាននៅ គ្រប់ទីកន្លែង ដូចជាក្នុងផ្ទះ កន្លែងធ្វើការ ទីសាធារណៈ រោងចក្រ សាលារៀន និងវត្តអារាម។ វាខាំជញ្ជក់ឈាម មនុស្សជា ពិសេសនៅពេលថ្ងៃ។ មូសខ្លាអាចខាំ ចំលងមេរោគ ពីកុមារដែល កំពុងមានជំងឺគ្រុនឈាម ហើយយកទៅចម្លងឲ្យ កុមារដទៃទៀត។ បើព្យាបាលមិនទាន់ពេល អាចធ្វើឲ្យកុមារស្លាប់បាន។

គោលបំណងនៃយុទ្ធនាការប្រយុទ្ឋប្រឆាំងនឹងជំងឺគ្រុនឈាម គឺដើម្បីចែករំលែកនូវ ចំណេះដឹងទាក់ទង ទៅនឹងវិធីសាស្រ្ត​ការពារ ជំងឺគ្រុនឈាម ដើម្បីជួយឲ្យកុមារា និងកុមារី ជាទីស្រលាញ់ទាំងអស់ ជៀសផុតពីជំងឺ ដ៏កាចសាហាវនេះ។ នៅក្នុងកម្មវិធីក៏ មានការពន្យល់ បង្ហាញ ​​​ ពីការ ការពារ​​ជំងឺគ្រុនឈាម របស់ផលិតផលថ្នាំសំលាប់ សត្វល្អិត រ៉េដ និងថ្នាំបណ្តេញមូស អហ្វ! ហ្វរ័ឃីដ មកពីក្រុមហ៊ុន SC Johnson ។ នៅក្នុង យុទ្ធនាការ ប្រយុទ្ឋប្រឆាំងនឹងជំងឺ គ្រុនឈាម លោកនាយកសាលា​ លោកគ្រូ អ្នកគ្រូ កុមារា កុមារី​​ដែលជា សិស្សានុសិស្សនៃឋមសិក្សា កំបូល បានចូលរួមសម្អាត​ ជុំវិញបរិវេណសាលា​ ដើម្បី ចូលរួមកម្ចាត់ ជម្រកមូសខ្លា ដោយមានការសហការពីក្រុមការងារ​ SC Johnson ផងដែរ។

នេះជាយុទ្ធនាការប្រចាំឆ្នាំរបស់ផលិតផលថ្នាំសម្លាប់សត្វ​ល្អិតម៉ាក រ៉េដ និងថ្នាំបណ្តេញ មូស អហ្វ! ហ្វរ័ឃីដ ដើម្បីចូលរួមចំណែក យ៉ាងសកម្មក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម បន្ទាប់ពីបានយល់ ច្បាស់អំពីជំងឺ គ្រុនឈាម និងដើម្បីការពារមនុស្ស ដែលលោកអ្នកស្រលាញ់ ជំនួសការព្រួយបារម្ភ ដែលបណ្តាលពីសត្វមូសខាំ ដោយចូលរួមប្រើប្រាស់ថ្នាំ សម្លាប់សត្វ​ល្អិត រ៉េដ ដើម្បីកម្ចាត់មូស ខ្លាទាំងអស់គ្នា។

ថ្នាំសម្លាប់សត្វល្អិត រ៉េដ និង អហ្វ! ហ្វ័រឃីដ បានធ្វើយុទ្ធនាការឆ្នាំទី 10 ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម
ថ្នាំសម្លាប់សត្វល្អិត រ៉េដ និង អហ្វ! ហ្វ័រឃីដ បានធ្វើយុទ្ធនាការឆ្នាំទី 10 ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម
ថ្នាំសម្លាប់សត្វល្អិត រ៉េដ និង អហ្វ! ហ្វ័រឃីដ បានធ្វើយុទ្ធនាការឆ្នាំទី 10 ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម
ថ្នាំសម្លាប់សត្វល្អិត រ៉េដ និង អហ្វ! ហ្វ័រឃីដ បានធ្វើយុទ្ធនាការឆ្នាំទី 10 ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត