ក្រុមហ៊ុន អិន ស៊ី អិច ហុងដា​សម្ភោធម៉ូតូ Honda Dream ​ថ្មី ក្រោមគោលគំនិត Beyond New Dream…A Shining Diamond

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ វិច្ឆិកា ២០១៥ វេលាម៉ោង ៥ ល្ងាច នៅសាលមហោស្រពកោះពេជ្រ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា​ បានដាក់សម្ភោធផលិតផល ដែលមានការអភិវឌ្ឍន៍ ដ៏ថ្មីស្រឡាងមួយ គឺហុងដាឌ្រីម ដោយមានការអញ្ជើញចូលរួម ពីសំណាក់អ្នក ប្រើប្រាស់ម៉ូតូហុងដា សាខា អនុសាខាចែកចាយ និងភ្ញៀវកិត្តិយស ជាច្រើនរូបក្នុងពិធីជប់លៀង Thank You Party រួមទាំងការ សម្ភោធម៉ូតូហុងដាឌ្រីមស៊េរីថ្មី នៅក្នុងពេលតែមួយ។
ក្រុមហ៊ុន អិន ស៊ី អិច ហុងដា​សម្ភោធម៉ូតូ Honda Dream ​ថ្មី ក្រោមគោលគំនិត Beyond New Dream…A Shining Diamond
ក្រុមហ៊ុន អិន ស៊ី អិច ហុងដា​សម្ភោធម៉ូតូ Honda Dream ​ថ្មី ក្រោមគោលគំនិត Beyond New Dream…A Shining Diamond

ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា ហុងដា គឺជាម៉ាកផលិតផលម៉ូតូដ៏មាន ប្រជាប្រិយភាព​ នៅក្នុង​ប្រទេស​កម្ពុជា ​និងនៅលើពិភពលោកទាំងមូល ដោយបានផ្តល់ជូនតែ ផលិតផលមានគុណភាព​ល្អ ជាមួយការ​រចនា​​​ដ៏​​ទំនើប​ ទាន់សម័យ បច្ចេកវិទ្យាខ្ពស់ និងមានតម្លៃសមរម្យ សម្រាប់គ្រប់ស្រទាប់វណ្ណៈ។ ​ការពេញនិយម​ទាំងនេះ​បានមកពី​ការ​​ គាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាជនពាសពេញ ពិភពលោក។​ ដូច្នេះហើយបានជាក្រុមហ៊ុន អិន ស៊ី​ អិច ហុងដា ប្រារព្ធពិធីជប់លៀងនេះឡើង សម្រាប់លោកអ្នក ដើម្បីជាការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​ចំពោះ​ការគាំ​ទ្រ​​ ដ៏លើសលប់នេះ។ 

នៅក្នុងចំណោមផលិតផលទាំងអស់ ហុងដាឌ្រីមគឺជាម៉ូដែល ដែលមានការពេញនិយម ខ្ពស់បំផុត ដោយមានការអភិវឌ្ឍន៍និង ផ្លាស់ប្តូរដ៏ល្អឥតខ្ចោះ ហើយត្រូវបានទទួលស្គាល់ យ៉ាងពេញទំហឹង ពីសំណាក់អតិថិជន។

ស្របតាមការអភិវឌ្ឍន៍របស់យើង ហុងដាបាននាំមកនូវគ្រាប់ពេជ្រដ៏អស្ចារ្យបំផុត សម្រាប់លោកអ្នក នោះគឺហុងដាឌ្រីមស៊េរីថ្មី   ឆ្នាំ ២០១៦ ក្រោមគោលគំនិត Beyond New Dream…a Shining Diamond។

ក្រុមហ៊ុន អិន ស៊ី អិច ហុងដា​សម្ភោធម៉ូតូ Honda Dream ​ថ្មី ក្រោមគោលគំនិត Beyond New Dream…A Shining Diamond

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងសម្រាប់អ្នកដែលទន្ទឹងរង់ចាំជា យូរមកហើយ ហុងដាឌ្រីម ស៊េរីថ្មី ឆ្នាំ ២០១៦ នឹងនាំមកជូនលោកអ្នក នូវលក្ខណៈពិសេសៗជាច្រើនដូចជា៖

ក្រៅពីលក្ខណៈពិសេសថ្មីៗខាងលើនេះ នៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដែលផ្តល់នូវភាព ងាយស្រួល និងតែងតែធ្វើអោយ ម៉ូតូហុងដាឌ្រីមមាន ភាពលេចធ្លោជាងគេនៅ លើទីផ្សារម៉ូតូ ដូចជា កម្លាំងម៉ាស៊ីនខ្លាំង ប្រើប្រាស់ធន់ទៅនឹង គ្រប់ស្ថានភាពផ្លូវ និងសន្សំសំចៃ ប្រេងសាំង(ស៊ីសាំងតិច)។ លក្ខណៈពិសេសៗ ទាំងអស់ដែលបានបំពាក់នៅលើ ហុងដាឌ្រីមនេះ គឺជាសមាសភាពដែល បានធ្វើឲ្យម៉ូដែលនេះនៅតែ បន្តកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ខ្លួនរហូតមក ដល់ពេលបច្ចុប្បន្ន​ និងតទៅមុខ។

ក្រុមហ៊ុន អិន ស៊ី អិច ហុងដា​សម្ភោធម៉ូតូ Honda Dream ​ថ្មី ក្រោមគោលគំនិត Beyond New Dream…A Shining Diamond
លោក Ben Kiasrithanakorn ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា  “ហុងដា ជឿជាក់ថា ម៉ូតូហុងដា ឌ្រីមស៊េរីថ្មី ឆ្នាំ ២០១៦ ដែលជាគ្រាប់ពេជ្រ មានពន្លឺចែងចាំង អាចបំពេញ តម្រូវការរបស់អតិថិជន និងធ្វើឲ្យពួកគេមានមោទនភាពក្នុងការ ក្លាយជាម្ចាស់ម៉ូតូ ហុងដាឌ្រីមថ្មី និងចងចាំម៉ាក ផលិតផលរបស់ យើងជានិរន្ត”។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត