ស្រវឹងស្រា ​នឹក​គូ​ដណ្តឹងពេក ​ជិះ​ម៉ូតូ​ទៅ​លេង ដល់​ពាក់​កណ្តាល​ផ្លូវ​​ ធ្លាក់​ប្រឡាយ​ទឹកស្អុយ ​សន្លប់ឈឹង

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​គោក​បញ្ជាន់​មក​ពី​ផឹកស៊ី​ស្រវឹង​ទៅ​លេង​ផ្ទះ​គូ​ដណ្តឹង​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​សន្លប់​ស្តូកស្តឹង កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវលំ​ខាងក្រោយ​របង​ថ្ម​កា​ណា​ឌី​យ៉ា ភូមិ​គោ​គ​ចំបក់ ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោកគ្រូ​បង្រៀន​ដែល​សន្លប់​មានឈ្មោះ​ខា ចិន អាយុ​28​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​គោ​គ​បញ្ជាន់ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

តាម​រយៈ​មិត្ត​ភ​ក្កិ​ដែល​ទើបនឹង​មក​ពី​ផឹកស៊ី​ជាមួយ​គ្នា​បាន​បង្ហើប​ឲ្យ​ដឹង​ថា បុរស​ខាងលើ​ទើបនឹង​ភ្ជាប់ពាក្យ​ថ្មី​ៗ ​​មុន​ពេល​កើតហេតុ​បាន​ទៅ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ម្តុំ​គោក​បញ្ជ​ន់រ​ហូតស្រវឹង​ជោកជាំ ហើយបាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1.X4197 បើកបរ​ពី​ជើង​ទៅ​ត្បូង គោលបំណង​ទៅលេង​ផ្ទះ​គូ​ដណ្តឹង​នៅ​ម្តុំ​ពោធិ៍​ចិន​តុង ខណៈ​មក​ដល់​ចំណុច​ខាងលើ​អ្នកបើកបរ​ស្រវឹង​ខ្លាំងពេក​បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ម៉ូតូ​នៅ​ឈរ​ឆ្កឹង​ក្នុង​ទឹក ចំណែក​អ្នក​បើក​ម៉ូតូ​ធ្លាក់​ពីលើ​ម៉ូតូ​ចូល​ទឹក​ត្រឹម​ចង្កេះ​បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក តែមិនមាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​សន្លប់​ស្តូកស្តឹង​អត់​មាន​សាច់ញាតិ​សមត្ថកិច្ច​បាន​ឆែករកលេខ​ទូរស័ព្ទ​ទៅ​ចំ​លោកនាយក​សាលា​គោក​បញ្ជា​​ន់​មក​ជួយ​មើល​រួច​ហើយ​ទើប​ទាក់ទង​ទៅសាច់ញាតិ​មក​ដល់​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ស្រវឹងស្រា ​នឹក​គូ​ដណ្តឹងពេក ​ជិះ​ម៉ូតូ​ទៅ​លេង ដល់​ពាក់​កណ្តាល​ផ្លូវ​​ ធ្លាក់​ប្រឡាយ​ទឹកស្អុយ ​សន្លប់ឈឹង
ស្រវឹងស្រា ​នឹក​គូ​ដណ្តឹងពេក ​ជិះ​ម៉ូតូ​ទៅ​លេង ដល់​ពាក់​កណ្តាល​ផ្លូវ​​ ធ្លាក់​ប្រឡាយ​ទឹកស្អុយ ​សន្លប់ឈឹង
ស្រវឹងស្រា ​នឹក​គូ​ដណ្តឹងពេក ​ជិះ​ម៉ូតូ​ទៅ​លេង ដល់​ពាក់​កណ្តាល​ផ្លូវ​​ ធ្លាក់​ប្រឡាយ​ទឹកស្អុយ ​សន្លប់ឈឹង
ស្រវឹងស្រា ​នឹក​គូ​ដណ្តឹងពេក ​ជិះ​ម៉ូតូ​ទៅ​លេង ដល់​ពាក់​កណ្តាល​ផ្លូវ​​ ធ្លាក់​ប្រឡាយ​ទឹកស្អុយ ​សន្លប់ឈឹង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត