បាតុករជា​ច្រើន​កំពុង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​កិច្ចប្រជុំ​ APEC​ នៅហ្វីលីពីន ​

ម៉ានីឡា៖ ​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​ហ្វីលីពីន​បានប្រើ​ប្រាស់នូវ​កាណុង​បាញ់ទឹក​ ដើម្បី​ទប់ស្កាត់​ក្រុមបាតុករ​រាប់រយ​អ្នកដែល​ធ្វើបាតុកម្ម​ប្រឆាំង​នឹងកិច្ច​ប្រជុំកំ​ពូលមេ​ដឹក​នាំនៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ​(APEC)​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ក្នុង​ទីក្រុងម៉ានីឡា។​ បាតុកម្ម​នេះបាន​ធ្វើឡើង​ខណៈដែល​វត្តមាន​របស់មេ​ដឹក​នាំ​ផ្សេងៗ​ ដែល​ក្នុងនោះ​រួមមាន​លោក​អូបាម៉ាផងនោះ​ កំពុងតែ​ត្រៀមខ្លួន​សម្រាប់ការ​ថតរូបជុំគ្នា​ ដូចការ​ជួបប្រជុំមុនៗ​ដែរ។ ​កិច្ច​ប្រជុំនេះ​បានប្រមូល​ផ្តុំនូវមេ​ដឹកនាំ​ពិ​ភពលោក​ ដែល​មានប្រទេសចិន​ ប្រទេសជប៉ុន ​អាមេរិក ​ជាដើម។ ​នៅក្នុង​ការរារាំង​ក្រុមបាតុករ​នេះ​ បានបណ្តាល​ឲ្យប៉ូលិស​ម្នាក់រងរបួស​ នេះបើតាម​ការបញ្ជាក់​របស់​អ្នកនាំ​ពាក្យ​ប៉ូលិស​ជាតិ​ហ្វីលីពីន៕ ​
បាតុករជា​ច្រើន​កំពុង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​កិច្ចប្រជុំ​ APEC​ នៅហ្វីលីពីន ​

TheMinute‬