លោកអូបាម៉ា ៖ ​ដើម្បីបំ​បាត់ពួក​ISIS ​ត្រូវតែ​មានដំណោះ​ស្រាយ​នយោបាយ​មួយនៅស៊ីរី​

ម៉ានីឡា៖ ​លោកប្រធានាធិបតី​សហរដ្ឋអាមេរិក ​បារ៉ាក់​ អូបាម៉ា ​បាន និយាយ​នៅថ្ងៃព្រហស្បតិ៍​ ម្សិល មិញថា ​ពួកសកម្ម​ប្រយុទ្ធរដ្ឋអ៊ីស្លាម​ ISIS ​មិនអាច​ត្រូវបានលុប​ ឬ​បំបាត់ចោល​ លុះត្រាតែ​មាន​ ដំណោះស្រាយ​នយោបាយ​មួយនៅ​ក្នុងប្រទេស​ស៊ីរី​ដែលអាច​ចំណាយ​ពេលវេលា។​ ការបញ្ជាក់​របស់លោក​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុងកិច្ច​ប្រជុំAPEC​ ក្នុងប្រទេស​ហ៊ីលីពីន។ ​លោកបាន​បញ្ជាក់ទៀត​ថា ការដោះ​ស្រាយនឹង​មិនអាច​ធ្វើទៅបានទេ ​ប្រសិនបើ​លោក​បាសាអាល់​អាសដ​នៅជា​ប្រធានាធិបតី​របស់​ប្រទេស​ស៊ីរីនោះ៕ ​
លោកអូបាម៉ា ៖ ​ដើម្បីបំ​បាត់ពួក​ISIS ​ត្រូវតែ​មានដំណោះ​ស្រាយ​នយោបាយ​មួយនៅស៊ីរី​

TheMinute‬