ម៉ូតូ​បុក​គូទ​រថយន្ត​ប៉ះ​កង់ចល័ត​ឈប់​ចត​ដោយ​មិន​បើកភ្លើង​សញ្ញា

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ប៉ះ​កង់ចល័ត​មួយ​គ្រឿង​ឈប់​ប៉ះ​កង់​រថយន្ត​ដឹក​សំរាម​មិន​បាន​ដាក់​ភ្លើង​សញ្ញា​​សម្គាល់ពីក្រោយ​ធ្វើ​ឱ្យ​​ម៉ូតូ​មួយ​គ្រឿង​ជិះ​ទៅ​បុក​គូទ​រថយន្ត​បណ្ដាល​ឱ្យ​​រង​របួស​រលាត់​ដៃជើង កាលពី​វេលា​ម៉ោង​​ជាង១២​រំលង​​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ត្រង់​​ចំណុច​មុខ​រដ្ឋបាល​ព្រៃឈើ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ-​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។

តាម​ប្រភព័​ព៌ត​មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​​ឃើញ​​រថយន្ត​ប៉ះ​កង់​​​ចល័ត​​មួយ​គ្រឿង​​​​បាន​​ឈប់​ចត​រថយន្ត​នៅ​លើ​ចិញ្ចើម​ផ្លូវដើម្បី​ប៉ះ​កង់​រថយន្ត​ដឹក​សំរាម​ ​ដោយ​មិន​បាន​បើកភ្លើង​ស៊ី​ញ៉ូ ​ឬ​ដាក់​សញ្ញា​សម្គាល់​ពីក្រោយ​រថយន្ត​ទេ ហើយ​កន្លែង​កើតហេតុ​​ក៏​មាន​សភាព​ងងឹត​​មើល​អ្វី​មិន​សូវ​ឃើញ ​ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ស្មាស​រ៉េ​វូ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1A-9014 បើក​បរ​​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ទៅ​បុក​ពីក្រោយ​រថយន្ត​​​​បណ្ដាល​ឱ្យ​​ម្ចាស់​ម៉ូតូ​រង​របួស​​រ​លាត់​ដៃជើង ។ ​ចំណែក​ឯ​ម៉ូតូ​​​​​​វៀច​កង់​មុខ​​និងវៀចក ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​​ប៉ះកង់​ចល័តឃើញ​សភាព​ជន​រង​គ្រោះ​ដេក​នៅ​លើ​ដី​នឹក​ស្មានថា​ រង​របួសធ្ងន់​ក៍​រត់គេច​ខ្លួន​បាត់​ បន្សល់​ទុក​តែ​រថយន្ត​ប៉ះ​កង់​ចល័ត​​​​នៅ​​កន្លែង​កើតហេតុ ។

​ក្រោយ​ពេល​កើតហេតុ​ ទាំង​ម៉ូតូ​និង​រថយន្ត ​ត្រូវ​បាន​​ប៉ូលិសបញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕