Dapper ​ផលិតផល​ដ៏​ល្បីល្បាញ​របស់​​ប្រទេស​ថៃ ​មក​ដល់​ប្រទេស​កម្ពុជាហើយ​

ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​កម្ពុជា កំពុង​តែ​ពេញ​និយម​នូវ​សម្ភារៈ​និយម​ក៏​ដូច​ជា ការ​និយម​នូវ​សម្លៀក​បំពាក់​ដែល​មាន​ភាព​ស្រស់​ស្អាត​និង​ទាន់សម័យ​នោះ គឺ Dapper ជា​ម៉ាក​ផលិតផល​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​ថៃ និង​មានការ​ទទួលស្គាល់​យ៉ាង​ពេញលេញ​ទូ​ទាំង​ពិភពលោក​ផង​ដែរ ឥឡូវនេះ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ ដែល​នាំ​ចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន K Distribution Co.ltd ។​

ហាង​លក់​ផលិតផល​ម៉ាក​ដ៏​ល្បីឈ្មោះ​នេះ​បាន​បើក​សម្ភោ​ធ​ដើម្បី​បម្រើ​ជូន​ដល់​អតិថិជន​របស់​យើង​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​មាន​ទីតាំង​ផ្ទះ​លេខ ១៤៩Eo ក្បែរ​សាលា​វិទ្យាល័យ​បាក់​ទូក ផ្លូវ​លេខ ១៦៩ ក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

លោក ឃុន ហេង ប្រធាន​ក្រុមហ៊ុន K Distribution Co.ltd បាន​ថ្លែង​ថា មូលហេតុ​ដែល​ខាង​ក្រុមហ៊ុន K Distribution Co.ltd សម្រេចចិត្ត​នាំ​ចូល​ផលិតផល​ម៉ាក Dapper ចូល​មក​កាន់​ក្នុង​ប្រទេស​កម្ពុជា​នោះ ដោយសារ​តែ​បានឃើញ​នូវ​កត្តា​ដ៏​មាន​សក្តានុពល​មួយ​ចំនួន​ដោយ​ផ្ទាល់​របស់​គេ​នៅ​ក្នុង​ប្រទេស​ថៃ តែងតែ​មានការ​វិវត្តន៍​ទៅ​មុខ​ដោយ​ឥត​ឈប់​ឈរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។​

មាន​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន Dapper នៅ​ក្នុង​ប្រទេស​ថៃ​នោះ គឺ​មាន​ភាព​ជាក់លាក់​និង​មាន​ផែនការ​ច្បាស់លាស់ និង​មិន​តែប៉ុណ្ណោះ​ព្រមទាំង​មានគុណ​ភាព តម្លៃ និង​ការ​ច្នៃ​ម៉ូត​របស់​គេ​បាន​ធ្វើ​ឡើង​យ៉ាង​សំរិត​សំ​រ៉ាំ​ង​ដោយ​អ្នកជំនាញ​ដែល​មាន​ស្នាដៃ​ដ៏​ពិសេស​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ផ្ទាល់​ទៀត​ផង​។​លោក​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា  ជា​ពិសេស​គឺ​ផ្តោត​ទៅ​លើ​ក្រុម​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង បូក​រួម​និង​វ័យ​កំពុង​តែ​មាន​ភាព​ទាន់សម័យ​ក្នុង​ការ​បម្រើ​ការ​ការងារ ពួក​គាត់​និង​មានការ​ផ្លាស់​ប្តូរ​សម្លៀក​ទៅ​រក​ការ​ទាន់សម័យ​របស់​ពួក​គាត់​នោះ  ហេតុនេះ​ហើយ​បានជា​យើង​ជ្រើសរើស​នាំ​ចូល​យក​ផលិតផល​ម៉ាក Dapper នេះ គឺជា​ម៉ាក​មួយ​ដែល​មាន​ភាព​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។

​ក្រុមហ៊ុន K Distribution Co.ltd  គឺ​បាន​ធ្វើការ​នាំ​ចូល​ដោយ​ផ្តាច់មុខ​នូវ​រាល់​ផលិតផល​ម៉ាក Dapper ទាំង​អស់ពី​ប្រទេស​ថៃ​ចូល​មក​លក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​តែ​មួយ​គត់ ដែល​មាន​គ្រប់​សម្លៀក​បំពាក់​សម្រាប់​ទាំង​បុរស នារី ក៏​ដូច​ជា​ការ​បូ​ប និង​ស្បែកជើង​ផង​ដែរ​។​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន​កំពុង​តែ​ធ្វើ​ចរាចរណ៍​លក់​និង​ហូរ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​យើង ដោយ​ផ្អែក​ទៅ​លើ​ការ​និយម​របស់​ប្រជាជន​របស់​យើង​ភាគច្រើន​ទៅ​លើ​សណ្ឋាន​បែប​ប្រទេស​ថៃ​បែប​នេះ​ហើយ​បានជា​លោក​សង្ឃឹមថានឹង​មាន​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​នាំ​ចូល​ផលិតផល​ម៉ាក Dapper នេះ​មិន​ខាន​។

លោក Ammaj Sumethasorn ជា​អ្នកតំណាង​ផលិតផល​ម៉ាក Dapper មក​ពី​ប្រទេស​ថៃ​បាន​មាន​ប្រសាសន៍​ថា ផលិតផល​ម៉ាក Dapper គឺ​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ ១៩៧៩ មក​ម្លេះ ដោយ​មានការ​ច្នៃ​ម៉ូ​ដ​ចេញពី​បណ្តា​អ្នកជំនាញ​ដែល​មាន​ស្នាដៃ​និង​ដ៏​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ​។​ដោយសារ​តែ​ការ​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា​កំ​បុ​ង​តែ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​នោះ ទើ​ម​ផលិតផល​ម៉ាក Dapper សម្រេចចិត្ត​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​លើក​ទី​១ និង​ជា​ប្រទេស​ទី​៤ ហើយ​នៅ​ក្នុង​បណ្តារ​ប្រទេស​នៅ​ក្នុង​អាស៊ី បន្ទាប់​ពី​ប្រទេស​វៀតណាម ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​មី​យ៉ា​ន់​ម៉ានោះ​ ។

​លោក​ក៏​បាន​បន្ត​ទៀត​ថា ប្រ​ទស​កម្ពុជា​គឺជា​ប្រ​ទស​ស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ដែល​កំពុង​តែ​មានការ​រីក​ចំរើន ហើយ​នៅ​ក្នុង​នោះ​ក៏​បានឃើញ​ថា សំរាប់​ទីផ្សារ​នៃ​ផលិតផល​ម៉ាក​ល្បី​ៗ​ធំ​ៗ នៅ​មិន​ទាន់​មាន​ច្រើន​នៅឡើយ​ទេ ដោយសារ​តែ​ទីផ្សារ​នៅ​តូច​ហើយ​យើង​មានឱកាស​ខ្ពស់​គឺជា​ឱកាស​របស់ Dapper មក​ដល់​ប្រទេស​កម្ពុជា​។​

មួយ​ផ្នែក​ទៀត​លោក​ចង់​យក​ការ​ដាក់​លក់​នេះ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ថ្នាក់​កណ្តាល​អាច​មាន​លទ្ធភាព​ចំណាយ​ថវិកា​រទិញ និង​ប្រើប្រាស់​រាល់​បណ្តារ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ដូច​ជា​ផលិតផល​ម៉ាក Dapper របស់​យើង​ជាដើម និង​ជា​ពិសេស​ផ្តោត​ទៅ​លើ​ទីផ្សារ​នៅ​តាម​បណ្តារ​ប្រទេស​នៅ​ក្នុង​អាស៊ាន​ទាំងមូល​តែ​ម្តង​។