ជិះ​ម៉ូតូ​​លឿន​ពេក​ជ្រុល​បុក​គូទ​រថយន្ត​ចត​ស្ងៀម​​តាម​ផ្លូវ​៣៧១ ស្លាប់​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​​នៅ​នឹង​កន្លែង ដោយ​សារ​​​​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ចត​ស្ងៀម​ពីក្រោយ កាលពី​វេលា​ម៉ោង​៣ ទៀប​ភ្លឺ​ ថ្ងៃ​ទី​២០​ វិច្ឆិកា ២០១៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ៣៧១ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1BH-2076 បើក​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​ហ៊ីយ៉ា​ន​ដាយ ប្រភេទ​ដឹក​ស៊ី​ម៉​ង់ត៍​ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2821 ដែល​កំពុង​ចត​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​ដៃ​​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូផ្លោង​បាក់​.​កស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណជន​រង​គ្រោះនៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុងតែ​ព្យាយាម​ទាក់ទងទៅ​ក្រុម​គ្រួសារឱ្យមក​ទទួលយក​សព​ជន​រង​គ្រោះ​​៕