តើ​ខ្ញុំ និង​ក្រុមគ្រួសារ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​យ៉ាងដូចម្តេច​? និង​នៅពេលណា​?

: សួស្តី​ប្រិយមិត្ត​ទាំងអស់ លោកអ្នក​ប្រហែលជា​បាន​ជ្រាប​ខ្លះៗ​អំពី​របៀប​នៃ​ការ​សន្សំ​ប្រាក់​តាមរយៈ​សេវា​ធានារ៉ាប់រង​អាយុជីវិត​បន្ទាប់ពី​មានការ​ចុះផ្សាយ​អត្ថបទ​នាពេល​កន្លងមក ។ នៅថ្ងៃនេះ ខ្ញុំបាទ អ៊ុំ ពន្លឺ ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា​សូម​ធ្វើការ​បកស្រាយ​នូវ​សំណួរ​មួយទៀត​របស់​អតិថិជន​ដែល​តែងតែ​ផ្ញើរ​មកកាន់​យើងខ្ញុំ​។ ក្នុងនោះ​គាត់​បាន​សួរថា តើ​គាត់ និង​ក្រុមគ្រួសារ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​យ៉ាងដូចម្តេច​?​និង​នៅពេលណា​?

​ខាងក្រោម​នេះ​គឺជា​ការឆ្លើយតប​ចំពោះ​សំណួរ ដែល​ទាក់ទិន​នឹង​របៀប​ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​ពី​ការទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃ​បញ្ចប់​នៃ​បណ្ណ​សន្យា​រ៉ាប់រង ឬ​ក្នុងករណី​មាន​គ្រោះ​អកុសល​កើតឡើង​ចំពោះ​អ្នក​ត្រូវបាន​ធានារ៉ាប់រង​។​

​ជាដំបូង​លោកអ្នក​អាច​ជួប​ជាមួយ​អ្នកតំណាង ឬ​ជាទី​ប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត​របស់លោក​អ្នក​ឬ​ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត រួច​បំពេញបែបបទ​ដើម្បី​ធ្វើការ​ស្នើសុំ​ទាមទារ​សំណង​។ ក្នុងករណី​ទូទាត់​សំណង​លោកអ្នក​ត្រូវបញ្ជូន​រាល់​ឯកសារ​ចាំបាច់​ផ្សេងៗ​ដូចជា​៖​ប័ណ្ណសម្គាល់ខ្លួន​របស់​អ្នកទទួលផល វិញ្ញាបនបត្រ​ធានារ៉ាប់រង​អាយុជីវិត​ច្បាប់ដើម ឬ​លិខិតបញ្ជាក់​អំពី​ការបាត់​វិញ្ញាបនបត្រ​ធានារ៉ាប់រង​អាយុជីវិត​ច្បាប់ដើម​(​ប្រសិនបើ​មាន​)​លិខិត​មរណភាព ឬ​លិខិតបញ្ជាក់​ពិការភាព​ទាំងស្រុង និង​ជា​អចិ​ន្រៃ្ត​យ៍​ភស្តុតាង​ដែល​បញ្ជាក់​អំពី​គ្រោះថ្នាក់ ជំងឺ ការព្យាបាល​ផ្សេងៗ​ដែល​ចេញពី​មន្ទីរពេទ្យ​គ្លីនិក និង​/​ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​ឯកសារ​ផ្សេងៗ​ទៀត​ដែលមាន​ការស្នើសុំ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​។​ចំពោះ​អត្ថប្រយោជន៍​មូ​យ​ផ្សេងទៀត​គឺ​នៅ​ថ្ងៃ​បញ្ចប់​នៃ​បណ្ណ​សន្យា​រ៉ាប់រង លោកអ្នក​នឹង​ទទួលបាន​ការជូនដំណឹង​ទុកជាមុន នៅ​មុនពេល​ផុតកំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់រង​របស់លោក​អ្នក​។ លោក​អ្នកនឹង​តម្រូវ​ឲ្យ​បំពេញបែបបទ​ស្នើសុំ​ទទួលយក​អត្ថប្រយោជន៍​នៅ​ថ្ងៃ​ផុតកំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់រង ហើយ​បញ្ជូន​មកកាន់​អ្នកតំណាង ឬ​ជាទី​ប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត​របស់លោក​អ្នក ឬ​ក្រុមហ៊ុន​បន្ទាប់មក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត នឹង​ផ្ទេរ​ទឹកប្រាក់​ទៅកាន់​គណនី​ធនាគារ​របស់លោក​អ្នក​។ ចំពោះ​អតិថិជន​ដែល​ពុំមាន​គណនី​នៅ​ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នឹងធ្វើ​ការទូទាត់​ឬ​ផ្ទេរ​ទឹកប្រាក់​ទាំងនោះ​ទៅតាម​ជម្រើស​មួយចំនួន​ដូចជា ការផ្តល់ជូន​ជា​មូលប្បទានប័ត្រ ឬ លោកអ្នក​អាច​បើក​យក​ទឹកប្រាក់​ទាំងនោះ​បាន​តាមរ​យៈគណ​នី​ធនាគារ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដោយផ្ទាល់​ដោយ​លោកអ្នក​គ្រាន់តែ​ភ្ជាប់​នូវ​ឯកសារ​ចាំបាច់​ដូចជា​អត្តសញ្ញាណប័ណ្ណ​ដើម្បី​អនុញ្ញាត​ក្នុងការ​ដកយក​ទឹកប្រាក់​ទាំងនោះ​។​

សំណួរ​នៅ​សប្តាហ៍​នេះ​គឺ​៖ តើ​លោកអ្នក​និង ក្រុមគ្រួសារ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការស្នើសុំ​ទាមទារ​សំណង​របស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​យ៉ាងដូចម្តេច​?​និង​នៅពេលណា​?

​ចូរ​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាងគេ​៖
​ក​.​ជួប​ជាមួយ​អ្នកតំណាង ឬ​ជាទី​ប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត​របស់លោក​អ្នក​ឬ​ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​
​ខ​.​បំពេញបែបបទ​ដើម្បី​ធ្វើការ​ស្នើសុំ​ទាមទារ​សំណង​។​
​គ​.​ត្រូវបញ្ជូន​រាល់​ឯកសារ​ចាំបាច់​ផ្សេងៗ​ក្នុងករណី​ទូទាត់​សំណង​
​ឃ​.​ចម្លើយ ក ខ និង គ​

​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​រួច​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​អ៊ី​ម៉ែ​ល [email protected] [email protected][email protected]្ទ​របស់លោក​អ្នក​*​។​

​សម្រាប់​លក្ខខណ្ឌ​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​៖
www.prudential.com.kh/corp/prudential_km_kh/liuterm