​យុវជន​ម្នាក់ ឈប់​រ៉ឺម៉ក​កង់​បី នៅ​ចិញ្ចើមផ្លូវ ដើម្បី​ដាក់​អីវ៉ាន់​ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​

​កណ្តាល: យុវជន​ម្នាក់បាន​ដួល​បោក​ក្បាលស្លាប់​ភ្លាមៗនៅនឹងកន្លែង ខណៈដែល​ឈប់​រ៉ឺម៉ក​កង់​បីនៅ​ចិញ្ចើមផ្លូវដើម្បី​ដាក់​ឥ​វ៉ាន់ ស្របពេលនោះមាន​រថយន្តមិន​ស្គាល់​ម៉ាក បើក​បុក​ពេញទំហឹង ។

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១២​និង​៣០​នាទី រំលង អធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៨-២៩ ស្ថិតក្នុង​ភូមិ​អង្គ​រជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ សេង ពេជ្រ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​ក​កៀនស្វាយ ។ ចំណែក​រថយន្ត មិន​ស្គាល់​ម៉ាក ព្រោះ​ក្រោយ​បង្កហេតុបាន​បើក​គេច​បាត់ ។​

​ប្រ​ភ​ព័ត៌មាន​ពីសា​ក្សី នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បាន​ឈប់​រ៉ឺម៉ក​កង់​បីនៅ​ចិញ្ចើមថ្នល់ ខាងលិច (​បញ្ច្រាសទិស​) ចត​ក្នុង​ស្ដាំ​ដៃ​រថយន្ត ដើម្បី​ដាក់​ឥ​វ៉ាន់​លើ​រ៉ឺម៉ក រួចហើយ​ឈរ​ចងខ្សែ នៅ​អែប​នឹង​រ៉ឺម៉ក ស្របពេលនោះមាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើក​មកដល់ ទំនងជា​គេច​នឹង​រថយន្ត​ផ្សេង ក៏​ជ្រុល​មក​ប៉ះ​នឹង​ជនរងគ្រោះ ដួល​បោក​ក្បាល​ស្លាប់ នៅនឹងកន្លែង ហើយ​រថយន្ត​បង្កបើក​គេច​បាត់ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្ដិ៍ និង​នគរបាល​ជំនាញ បាន​ចុះ​ដល់ កន្លែងកើតហេតុ បន្ត​នីតិវិធី​ប្រគល់​សព​ជូន ដល់​ក្រុមគ្រួសារ នឹង​បន្ត ការ​ស្រោ​វ​ជ្រាវ​រក​រថយន្ត​បង្ក​ខាងលើ ៕V/S

​យុវជន​ម្នាក់ ឈប់​រ៉ឺម៉ក​កង់​បី នៅ​ចិញ្ចើមផ្លូវ ដើម្បី​ដាក់​អីវ៉ាន់​ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​

​យុវជន​ម្នាក់ ឈប់​រ៉ឺម៉ក​កង់​បី នៅ​ចិញ្ចើមផ្លូវ ដើម្បី​ដាក់​អីវ៉ាន់​ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​