ផ្ទុះគំរបលូ ធ្វើឲ្យនារីម្នាក់ ហោះឡើងលើ ធ្លាក់មកវិញសន្លប់ (មានវីដេអូ)

ចិន៖ ស្ត្រីម្នាក់បានត្រូវគំរបលូ ដែលនៅក្រោមជើងនាងផ្ទុះឡើង ធ្វើឲ្យនាងហោះឡើងទៅលើ ហើយធ្លាក់មកវិញសន្លប់។

វីដេអូនេះត្រូវបានថត ដោយកាមេរ៉ាសុវត្ថិភាព តាមដងផ្លូវមួយកន្លែង នៅក្នុងប្រទេសចិន។ ក្នុងវីដេអូនេះគេបានឃើញនារីម្នាក់បានដើរទៅលើគំរបលូ នៅលើផ្លូវមួយ ហើយក្នុងដៃរបស់នាងបានកាន់អ្វីម្យ៉ាង ដែលមើលទៅដូចជាធ្យូងកំពុងតែឆេះ យកមកដាក់លើគំរបលូ ស្រាប់តែពេលនោះរងើកភើ្លងដែលកំពុងឆេះមកពីធ្យូងនោះ បានធ្វើអោយហ្គាសនៅក្នុងលូឆាបឆេះ ហើយផ្ទុះឡើង ធ្វើឲ្យនារីម្នាក់់នោះហោះឡើងលើ ហើយធ្លាក់មកវិញសន្លប់បាត់ស្មារតី។

សំណាងល្អនាងមិនមានគ្រោះថ្នាក់ ដល់ជីវិតនោះទេ ព្រោះនាងត្រូវបានបុរសម្នាក់ ជាអ្នកឃើញហេតុការណ៏នេះរត់មកជួយ ហើយបញ្ជូននាងទៅមន្ទីពេទ្យភ្លាមៗផងដែរ៕

ផ្ទុះគំរបលូ ធ្វើឲ្យនារីម្នាក់ ហោះឡើងលើ ធ្លាក់មកវិញសន្លប់ (មានវីដេអូ)

វីដេអូខាងក្រោម៖

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត