ហួសចិត្ត! បុរសម្នាក់និយាយថា៖ «ខ្ញុំសុខចិត្តរៀបការ ជាមួយភីហ្សា ក៏ព្រោះភីហ្សាមិន…»

រុស្ស៊ី៖ ពិតជារឿងចំលែកណាស់ ដែលបុរសម្នាក់ សុខចិត្តរៀបការជាមួយភីហ្សាជំនួសមនុស្ស ជាមួយហេតុផលគួរឲ្យហួសចិត្តមួយ។

ហួសចិត្ត! បុរសម្នាក់និយាយថា៖ «ខ្ញុំសុខចិត្តរៀបការ ជាមួយភីហ្សា ក៏ព្រោះភីហ្សាមិន...»
រូបភាពកូនកម្លោះ ជាមួយកូនក្រមុំភីហ្សា

តាមគេហទំព័របរទេសមួយ បានឲ្យដឹងថា បុរសវ័យជំទង់ជនជាតិរុស្ស៊ី ដែលមិនបញ្ចេញឈ្មោះម្នាក់ អាយុ ២២ឆ្នាំ បានជ្រើសយកហាងភីហ្សាមួយកន្លែង នៅក្នុងទីក្រុង Tomsk ប្រទេសរុស្ស៊ី ដើម្បីប្រារព្ធពិធីរៀបការរបស់ខ្លួន។ដោយនៅក្នុងពិធីនោះ គេឃើញកូនក្រមុំភីហ្សាមានរាងស្តើង ស្រួយស្រោក ហើយមានស្បៃនៅពីលើផងដែរ។ ចំណែកឯកូនកំលោះវិញនោះ គឺស្លៀកពាក់ស្អាតបាតយ៉ាងពិសេសតែម្តង។

ជាមួយគ្នានេះដែរ កូនកម្លោះដែលជាអតីតនិស្សិតបរិញ្ញាបត្ររូបនេះ បាននិយាយថា ខ្លួនសម្រេចចិត្តធ្វើបែបនេះជាមួយអាហារដែលខ្លួនចូលចិត្ត ដោយសារតែអផ្សុកជាមួយជីវិតនៅលីវតែម្នាក់ឯងយូរពេក។ ហើយគេក៏បានបន្ថែមទៀតថា៖ “ក្តីស្រលាញ់រវាងមនុស្សពីរនាក់ គឺពិតជាក្តីស្រលាញ់ដ៏ស្មុគស្មាញណាស់ ប៉ុន្តែផ្ទុយទៅវិញ ភីហ្សា គឺមិនបោះបង់ ឬក្បត់ចិត្តអ្នកនោះទេ និយាយដោយត្រង់ចុះ ខ្ញុំស្រលាញ់ភីហ្សា”។

ហួសចិត្ត! បុរសម្នាក់និយាយថា៖ «ខ្ញុំសុខចិត្តរៀបការ ជាមួយភីហ្សា ក៏ព្រោះភីហ្សាមិន...»

គួរបញ្ជាក់ឡើងវិញថា បើទោះបីជា អាជ្ញាធររុស្ស៊ី បដិសេធមិនព្រមចុះឈ្មោះគេចូលក្នុងបញ្ជីអាពាហ៏ពិពាហ៏ ជាផ្លូវការ ហើយព្រះវិហាថែមទាំងមិនព្រមទទួលស្គាល់រឿងនេះក៏ដោយ តែទីបញ្ចប់ គេក៏បានប្រារព្ធពីធីនេះ នៅក្នុងហាងភីហ្សាមួយកន្លែងទាល់តែបាន។ មិនតែប៉ុណ្ណោះទេ ក៏មានការចូលរួមពីចុងភៅ អ្នកគ្រប់គ្រង ក៏ដូចជាអ្នកបំរើទាំងអស់ ហើយពួកគេក៏បានធ្វើលិខិតបញ្ជាក់អាពាហ៏ពិពាហ៏ មិនផ្លូវការមួយ ជូនដល់បុរសកំសត់ស្នេហ៍ម្នាក់នេះថែមទៀតផង៕

ហួសចិត្ត! បុរសម្នាក់និយាយថា៖ «ខ្ញុំសុខចិត្តរៀបការ ជាមួយភីហ្សា ក៏ព្រោះភីហ្សាមិន...»

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត