ចោរស៊យធំ ប្លន់ប៉ះចំ ប៉ូលីសសំងាត់ ស្លៀកពាក់ស៊ីវិល លទ្ធផលចុងក្រោយ អាណោចអាធ័ម (មានវីដេអូ)

វ៉េណេស៊ុយអេឡា៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងនៅក្នុង ធនាគារមួយកន្លែង បន្ទាប់ពីចោរ សំណាងអាក្រក់ម្នាក់ ប្លន់ប៉ះចំប៉ូលីសសំងាត់ ដែលស្លៀកពាក់ស៊ីវិល ចុងក្រោយ ត្រូវទទួលលទ្ធផល យ៉ាងអាណោចអាធ័ម ដោយត្រូវប៉ូលីសសំងាត់នោះ បាញ់ស្លាប់ នៅនឹងកន្លែង តែម្តង។

ចោរស៊យធំ ប្លន់ប៉ះចំ ប៉ូលីសសំងាត់ ស្លៀកពាក់ស៊ីវិល លទ្ធផលចុងក្រោយ អាណោចអាធ័ម (មានវីដេអូ)
បុរសជាចោរ បានដេកស្លាប់ នៅនឹងកន្លែង

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប៉ូលីសសំងាត់ កំពុងតែឈរតម្រង់ជួរ នៅក្នុងធនាគារមួយ ដែលមានទីតាំង ស្ថិតក្នុងផ្សារទំនើប Los Jarales ក្នុងទីក្រុង San Diego នៃរដ្ឋ Carabobo ប្រទេសវ៉េណេស៊ុយអេឡា។ រំពេចនោះ ស្រាប់តែមានចោរម្នាក់ បានដើរមកក្បែរ និងភ្ជង់ ប៉ូលីសសំងាត់នោះ តែម្តង។ ក្រោយមក ប៉ូលីសសំងាត់នោះ បានទម្លាក់វត្ថុមានតម្លៃ ពីក្នុងដៃចោល ទៅលើដី ទាំងអស់ ហើយពេលនោះ ចោរក៏បានអោនរើស ស្របពេលដែល ប៉ូលីសវ៉ៃឆ្លាត រូបនោះ ទាញកាំភ្លើងខ្លីចេញមក រួចបាញ់ចោរនោះ ដេកដួល ស្លាប់នៅនឹង កន្លែងកើតហេតុ តែម្តង។

ចោរស៊យធំ ប្លន់ប៉ះចំ ប៉ូលីសសំងាត់ ស្លៀកពាក់ស៊ីវិល លទ្ធផលចុងក្រោយ អាណោចអាធ័ម (មានវីដេអូ)
សកម្មភាពប៉ូលីសសំងាត់ ដកកាំភ្លើងបាញ់ចោរ

យោងតាមរបាយការណ៍ របស់អ្នកស៊ើបអង្កេត បានឲ្យដឹងថា នៅក្នុងហេតុការណ៍ប្លន់នេះ មានជនសង្ស័យចំនួន ២នាក់ ដែលម្នាក់បានអង្គុយរង់ចាំគ្នីគ្នា នៅលើម៉ូតូ នៅខាងក្រៅធនាគារ ខណៈម្នាក់ទៀត បានចូលមកប្លន់ ប៉ុន្តែសំណាងអាក្រក់ ត្រូវគេបាញ់ស្លាប់ នៅនឹងកន្លែង។

យ៉ាងណាមិញ ចោរសំណាងអាក្រក់រូបនោះ បានមកភ្ជង់ បុរសជាប៉ូលីសសំងាត់ស្ងាត់ៗ ដូច្នេះមនុស្សជាច្រើន នៅក្នុងធនាគារ មិនបានដឹងឡើយ រហូតទាល់តែ មានស្នូរកាំភ្លើងផ្ទុះឡើង ទើបនាំគ្នារត់ និងក្រាបចុះ ទៅលើដី៕

សូមទស្សនាវីដេអូ នៃហេតុការណ៍នោះ ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត