លោក​មេធាវី​ពុធ ធាវី ​​ធ្វើ​សន្និ​សីទ​កាសែតពាក់​ព័ន្ធ​ករណី​រថយន្ត​ដេញ​បុក​គ្នា​ឆេះស្លាប់​ស្ត្រី​ឈ្មោះ​សាន់ អេនណា

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ​ លោក​មេធាវី ពុធ ធាវី​ បាន​ធ្វើ​សន្និ​សីទ​កាសែត​មួយ​ស្តី​ពី​ករណី​រថយន្ត​ដេញ​បុក​គ្នា​​ឆេះស្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ​សាន់ អេន​ណា​​ ដោយ​សារ​លោក​ជា​មេធាវី​ការ​ពារ​ក្តី​របស់​ម្ចាស់​រថយន្ត​ដែល​ឆេះ។

សន្និ​សីទ​កាសែត​នេះ​លោក​មេធាវី ចង់​បំភ្លឺ​ទៅ​សង្គម​​ហ្វេស​ប៊ុក​ដែល​វាយ​ប្រហារ​ថា ​ម្ចាស់​រថយន្ត​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា លោក​មេធាវី​​តំណាង​ឱ្យ​ម្ចាស់​រថយន្តបាន​ដាក់​ពាក្យ​ប្តឹង​មនុស្ស​៣នាក់​ពាក់​ព័ន្ធ​ការ​ស្លាប់​របស់​នាង​ សាន់ អេន​ណា​ រួម​មាន​១-ឈ្មោះ​ស៊ាន ធារិទ្ធ ជា​អ្នក​បើក​រថយន្ត​ឆ្លាម​ដេញ​បុក​, ២-ឈ្មោះ​សុខ ប៉ាង អាយុ​៤៤​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​ដែល​រៀប​ចំ​ពិធី​ជប់​លៀង និង​៣-ឈ្មោះ​ឆាយ សិទ្ធ​ផារី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ពី​បទ​លាក់​បាំង​ព័ត៌​មាន និង​លាក់​ជន​ល្មើស​ឈ្មោះ​ស៊ាន ធារិទ្ធ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​