ប្រទះឃើញសពអ្នកគ្រូក្រមុំម្នាក់ក្បែរចម្ការ​ ភ្ញាក់​ផ្អើលទាំងព្រឹក​

ខេត្តកណ្តាល ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រលឹម ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នារី​ម្នាក់​ដែល​គេ​ស្គាល់​​ថា ជា​អ្នក​គ្រូ​​បង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយស្ថិត​ក្នុងក្រុងតាខ្មៅ កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​​ចំណុច​ក្បែរ​ចំការ​ក្នុងភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ផែន សុធា​រី អាយុ​២៣​ឆ្នាំ ជា​គ្រូ​វ​បង្រៀន​ភាសា​អង់គ្លេស មាន​ទីលំនៅ​ក្នុង​​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំពិល ស្រុក​ស្អាង ។

បើ​តាម​ការ​ពិនិត្យ​លើ​សាកសពនារី​រងគ្រោះ​ គេឃើញ​មាន​ស្នាម​ចាក់​ជា​ច្រើន​កន្លែង​ជាមួយ​និង​វត្ថុ​រឹង តែ​ទោះបីជា​យ៉ាងណា ជំហាន​ដំបូង សមត្ថ​កិច្ច​មិន​អាច​សន្និដ្ឋាន​បាន​ថា ជា​ករណី​អ្វី​នោះ​ទេ ខណៈ​ដែល​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត ។

  • ប្រទះឃើញសពអ្នកគ្រូក្រមុំម្នាក់ក្បែរចម្ការ​ ភ្ញាក់​ផ្អើលទាំងព្រឹក​已关闭评论
  • 352 views
  • Hide Sidebar
    A+
Publish on:2015/11/20  Category:កីឡា