ម៉េង កែវពេជ្ជតា អធិប្បាយ​ផ្ទាល់​មាត់​​រឿង​គេ​​រិះគន់​លើ​ការ​ស្លៀក​ពាក់

ម៉េង កែវពេជ្ជតា អធិប្បាយ​ផ្ទាល់​មាត់​​រឿង​គេ​​រិះគន់​លើ​ការ​ស្លៀក​ពាក់

កាល​ពី​ម្សិល​មិញ Sabay បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ទាក់​​ទង​តារា​ចម្រៀង អ្នក​នាង ម៉េង កែវពេជ្ជតា បាន​ប៉ះ​សំដី​​ធ្ងន់ៗ ជា​មួយ​​បុរស​ម្ចាស់​​​គណនី Facebook មួយ បន្ទាប់​ពី​ម្ចាស់​​​គណនី Facebook ​នោះ Comment ស្ដី​ឲ្យ​​​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​នេះ​ថា ស្លៀក​ពាក់ ដូច​មនុស្ស​ឆ្កួត។

 

ម៉េង កែវពេជ្ជតា អធិប្បាយ​ផ្ទាល់​មាត់​​រឿង​គេ​​រិះគន់​លើ​ការ​ស្លៀក​ពាក់

 

រឿង​រ៉ាវទាំង​អស់​នោះ​ បាន​​កើត​ឡើង​កាល​ពី​ចុង​​ខែ តុលា ឆ្នាំ ២០១៥  ដែល​មាន​អង្គហេតុ​ដូច​ខាង​ក្រោម៖ គណនី Facebook មួយ​នោះ​បាន​សរសេរ​សារ​លើ​រូប​អ្នក​នាង ម៉េង កែវពេជ្ជតា បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ Post រូប​របស់​​ខ្លួន​ថា “Stupid..either wear a pant or a dress..this style crazy. “ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “ឆ្កួត..ទោះ​ស្លៀក​ខោ ​ឬ​រ៉ូប​ក៏​ដោយ ស្ទិល​​​អ៊ី​ចឹង​ដូច​ឆ្កូត”។

 

ភ្លាមៗ​នេះ អ្នក​នាងម៉េង កែវពេជ្រចិន្តាបានតប​​វិញ​ភាមៗ​ថា ” You are crazy too , thank you” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ” អ្នក​ឯងក៏​​ឆ្កួត​ដែរ,អគុណ”។សង្គ្រាម​ពាក្យ​សំដី​មិន​បាន​ចប់​ត្រឹម​ហ្នឹង​ឡើយ ដោយ​ពួក​គេ​ឆ្លើយ​គ្នា​ជាមួយ​ពាក្យ​កាន់​តែ​ធ្ងន់។

 

ម៉េង កែវពេជ្ជតា អធិប្បាយ​ផ្ទាល់​មាត់​​រឿង​គេ​​រិះគន់​លើ​ការ​ស្លៀក​ពាក់

 

នៅ​ព្រឹក​នេះ តារា​ចម្រៀង​រៀម​ច្បង​រូប​នេះ បាន​អធិប្បាយ​​ផ្ទាល់​មាត់ជាមួយ Sabay ជុំវិញ​បញ្ហា​ខាង​លើ។ តោះ​…ស្ដាប់​ការ​អធិប្បាយ​របស់​អ្នក​នាង ទាំង​អស់​គ្នា…!!!

 

 

អត្ថបទ៖ ខុត សីហា​​