PSY នឹង​បញ្ចេញ​បទ​ថ្មី​នៅ​ MAMA ស្រប​ពេល​ CL ក៏​មាន​វត្តមាន​ដែរ

PSY នឹង​បញ្ចេញ​បទ​ថ្មី​នៅ​ MAMA ស្រប​ពេល​ CL ក៏​មាន​វត្តមាន​ដែរ

តារា​លំដាប់​ពិភពលោក PSYនិង CLសមាជិក​ក្រុម 2NE1 នឹង​បង្ហាញ​ខ្លួន​​នៅ​កម្មវិធី​ប្រគល់​រង្វាន់​ប្រចាំ​ឆ្នាំ Mnet Asian Music Awards ​2015នៅ​ហុងកុង​ថ្ងៃ​ទី​ ២ ខែ ធ្នូ​ ឆ្នាំ ២០១៥​។

 

PSY នឹង​បញ្ចេញ​បទ​ថ្មី​នៅ​ MAMA ស្រប​ពេល​ CL ក៏​មាន​វត្តមាន​ដែរ

 

តាម​ការ​ឲ្យ​ដឹង​ពី​ផលិតកម្ម YG ដែល​ជា​ផ្ទះ​របស់​តារា​ទាំង២​បាន​ឲ្យ​ដឹង​ថា​ តារា​មាឌ​ធាត់​ម្ចាស់​បទ “Gangnam Style” និង CL ​​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​សម​ ដើម្បី​ចាប់​ដៃ​គ្នា​​ឡើង​សម្ដែង​នៅ​កម្មវិធី MAMA 2015។

 

ទន្ទឹមគ្នា​នេះ​ដែរ PSY​ មាន​គម្រោង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ។ ហើយ​​តារា​វ័យ​៣៧​ឆ្នាំ​នឹង​ចេញ​អាល់ប៊ុម​ចម្រៀង​ទី​​៧​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១ ខែ ធ្នូ ឆ្នាំ ២០១៥។ ចំណែក​ឯ CLទើប​នឹង​ចាប់​អាជីព​ថ្មី​នៅ​ទឹកដី​សហរដ្ឋអាមេរិក​​បាន​សន្យា​ថា​ នាង​​នឹង​ផ្ដល់​ភាព​អស្ចារ្យ​​ពេល​សម្ដែង​នៅ​ហុងកុង​។

 

​​​​​​​​CL នឹង​ចេញ​ចម្រៀង​ទោល​មាន​ចំណង​ជើង​ថា “Hello Bitches” ​នៅ​ថ្ងៃ​ទី​ ២១ ខែ វិច្ឆិកា ឆ្នាំ​ ២០១៥។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន YGក៏​បាន​ប្រកាស​ថា Big Bang និង Ikon ក៏​​មាន​វត្តមាន​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ប្រចាំ​ឆ្នាំ Mnet Asian Music Awards 2015​នេះ​ដែរ៕

 

PSY នឹង​បញ្ចេញ​បទ​ថ្មី​នៅ​ MAMA ស្រប​ពេល​ CL ក៏​មាន​វត្តមាន​ដែរ

 

ចុចអាន៖Big Bang និង Ikon នឹង​ចូល​រួម​ MAMA ឆ្នាំ​នេះ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi