Nolito បដិសេធ​មិន​ស៊ីញ៉េ​កុងត្រា​ថ្មី​នៅ Celta ចំ​ពេល​​កាំភ្លើង​ធំ​ចង់​បាន​ខ្លាំង


Nolito បដិសេធ​មិន​ស៊ីញ៉េ​កុងត្រា​ថ្មី​នៅ Celta ចំ​ពេល​​កាំភ្លើង​ធំ​ចង់​បាន​ខ្លាំង

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់ Celta Vigo កីឡាករ Nolito បាន​បដិសេធ​​មិន​ស៊ីញ៉េ​បន្ត​កុងត្រា​ថ្មី ខណៈ​ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​ចិញ្ចឹមចិត្ត​ចង់​បាន​រូប​គេ​កាន់​តែ​ខ្លាំង។ មិន​ត្រឹម​តែ​ក្រុម​លោក Arsene Wenger នោះ​ទេ​ដែល​ចង់​បាន ក្រុម​អ្នក​មាន​បុណ្យ Barcelona ក៏​បង្វែរ​រ៉ាដា​​ដាក់​កីឡាករ​​អេស្ប៉ាញ​រូប​នេះ​ដែរ។

 

Nolito បដិសេធ​មិន​ស៊ីញ៉េ​កុងត្រា​ថ្មី​នៅ Celta ចំ​ពេល​​កាំភ្លើង​ធំ​ចង់​បាន​ខ្លាំង

 

ស្ថិត​ក្នុង​វ័យ​២៩ឆ្នាំ Nolito បាន​កើន​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​រដូវ​កាល​នេះ​ ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​១១គ្រាប់ ​ជួយ​ឲ្យ Celta ឈរ​លេខ​៤​នៅ La Liga។ ចំណែក​តម្លៃ​ផ្ដាច់កុងត្រា​បច្ចុប្បន្ន​របស់​គេ គឺ ១២,៥លាន​ផោន (ជាង​១៩លាន​ដុល្លារ)។

 

យ៉ាង​ណា​ក្ដី Nolito បាន​បញ្ជាក់​ថា​ការ​មិន​ទាន់​ចុះ​កុងត្រា​ថ្មី​នេះ គឺ​មិន​មែន​ដោយ​សារ​មាន​ក្លិប​ធំៗ​ចង់​បាន​រូប​គេ​នោះទេ ប៉ុន្តែ​ដោយ​សារ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​ដោះស្រាយ​មុន​កាន់​ប៊ិច​បញ្ចប់​មន្ទិល​។

 

កីឡាករ​ដែល​ទើប​លេង​ឲ្យ​ជម្រើសជាតិ​អេស្ប៉ាញ​ពេល​ប៉ះ​អង់គ្លេស​កាល​ពី​ថ្ងៃ​សុក្រ បាន​និយាយថា៖ “នៅ​មាន​រឿងរ៉ាវ​លម្អិត​ផ្សេង​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ចុះ​កុងត្រា​ថ្មី​បាន។ ខ្ញុំ​នៅ​មាន​កុងត្រា​៣ឆ្នាំ​កន្លះ​ទៀត ហើយ​តម្លៃ​ផ្ដាច់​កុងត្រា​គឺ ១៨លាន​ (អឺរ៉ូ)”។

 

Nolito បដិសេធ​មិន​ស៊ីញ៉េ​កុងត្រា​ថ្មី​នៅ Celta ចំ​ពេល​​កាំភ្លើង​ធំ​ចង់​បាន​ខ្លាំង

 

​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​ឲ្យក្រុម Barcelona B និង​ Barcelona ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១១ រូប​នេះ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី Deportivo La Coruna សម្រាប់​ការ​ប្រកួត La Liga ​ថ្ងៃ​សៅរ៍​នេះ។

 

ចាំ​មើល​កីឡាករ​កំពុង​ឡើង​ជើង អាច​វិល​ទៅ​កាន់​ Camp Nou វិញ ឬ​ក៏​ផ្លាស់​ទៅ​អង់គ្លេស​?

 

ចុចអាន៖ Chelsea ត្រៀម២៩លានផោនដើម្បីទិញ Cavani របស់ PSG

 

ប្រែ​សម្រួល៖ សុខ សុវត្ថិ

ប្រភព៖ dailymail