សាលា​អន្តរជាតិ លើននីង ចាំងហ្គល រៃ​អង្គាស​ថវិកាលើកទី​២ ជួយ​​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា


សាលា​អន្តរជាតិ លើននីង ចាំងហ្គល រៃ​អង្គាស​ថវិកាលើកទី​២ ជួយ​​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា

បន្ថែម​ពី​លើ​គុណភាព​អប់រំ​ស្តង់ដា​អន្តរជាតិ​ សាលា​អន្តរជាតិ លើននីង ចាំងហ្គល ដែល​ជា​សាលា​អន្តរជាតិ​ហ្រ្វេនឆាយ​មក​ពី​ប្រទេស​កាណាដា​ បាន​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា​និង​មាន​សាមគ្គី​ភាព​គ្នា។
 
ដោយ​ទទួល​បាន​ព័ត៌មាន​ថា មន្ទីពេទ្យ​គន្ធបុប្ជា​ជួប​ប្រទះ​នូវ​កង្វះ​ខាត​ថវិកា​ជា​ថ្មី​ម្តង​ទៀត​ លោក លី វីរៈ ប្រធាន​ក្រុម​​ប្រឹក្សា ភិបាល របស់​សាលា​អន្តរជាតិ លើននីង ចាំងហ្គល បាន​ផ្តួចផ្តើម​គំនិត​រៀបចំ​កម្មវីធី​រៃអង្គាស​ថវិកា​ទឹកចិត្ត​សប្បុរសធម៌ ជូនដល់​មន្ទីពេទ្យ​គន្ធបុប្ជា ដើម្បី​ចូល​រួម​ចំណែក​ជួយ​សង្រ្គោះ​ជីវិត​កុមារ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ជា​ចាំ​បាច់។​
 
សាលា​អន្តរជាតិ លើននីង ចាំងហ្គល រៃ​អង្គាស​ថវិកាលើកទី​២ ជួយ​​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា
 
កម្មវីធី​រៃ​អង្គាស​ថវិកា​ទឹក​ចិត្ត​សប្បុរសធម៌​នេះ គឺ​ជា​លើក​ទី២​ហើយ​ដែល​សាលា​អន្តរជាតិ លើននីង ចាំងហ្គល បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​សិស្សា​​​នុសិស្ស អាណាព្យាបាល និង​បុគ្គលិក​ទាំង​អស់​របស់​សាលា។​ លើក​ទី២​នេះ សាលា​អន្តរជាតិ លើននីង ចាំងហ្គល បាន​រៃ​អង្គាស​ថវិកា​បាន​ចំនួន ប្រាំមួយពាន់ប្រាំរយ​ដប់ប្រាំពីរ​ដុល្លា​អាមេរិក ​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​អ្នកជំងឺ​របស់​មន្ទីពេទ្យ​គន្ធបុប្ផា។
 
សាលា​អន្តរជាតិ លើននីង ចាំងហ្គល រៃ​អង្គាស​ថវិកាលើកទី​២ ជួយ​​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា
 
សាលា​អន្តរជាតិ លើននីង ចាំងហ្គល បាន​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ដើម​ខែមករា ឆ្នាំ២០១៤។ នា​ពេល​បច្ចុប្បន្ន​នេះ សាលា​អន្តរជាតិ លើននីង ចាំងហ្គល មាន​សាខា​២​ដែល​ស្ថិត​នៅ​ខណ្ឌ​ទួល​គោក ព្រម​ទាំង​សាខាទី៣​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​នាដើម ឆ្នាំ២០១៦ ដោយ​ផ្តល់​ជូន​សេវា​អប់រំ​ស្តង់ដា​អន្តរជាតិ​ថ្នាក់​មតេយ្យ ​រហូត​ដល់​ថ្នាក់​ទី៦៕​​​​​​​​​​​​​​