​រុស្ស៊ី​ចុះ​កិច្ច​ព្រមព្រៀង​លក់​​យន្តហោះ​ចម្បាំង​ Su-35 ឲ្យ​ចិន​២៤គ្រឿង


​រុស្ស៊ី​ចុះ​កិច្ច​ព្រមព្រៀង​លក់​​យន្តហោះ​ចម្បាំង​ Su-35 ឲ្យ​ចិន​២៤គ្រឿង

​​​ប្រទេស​​ចិន​បាន​​​សម្រេច​ដល់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី ​ក្នុង​ការ​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ Sukhoi -35 ចំនួន ២៤គ្រឿង ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២ពាន់លានដុល្លារ​អាមេរិក។ នេះ​បើ​តាម​​ប្រធាន​​សាជីវកម្ម​បច្ចេកវិទ្យា​រដ្ឋ​រុស្ស៊ី Rostec លោក​ Sergey Chemezov ​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា​​ម្សិលមិញ។

 

​រុស្ស៊ី​ចុះ​កិច្ច​ព្រមព្រៀង​លក់​​យន្តហោះ​ចម្បាំង​ Su-35 ឲ្យ​ចិន​២៤គ្រឿង

 

យន្តហោះ​ចម្បាំង Sukhoi-35 ឬ​ហៅ​កាត់ Su-35 គឺ​ជា​កំណែ​​ជំនាន់​ថ្មី​របស់​យន្តហោះ​ចម្បាំង​ Su-27 ​និង​​ជា​យន្តហោះ​​​បែប​យោធា​ទំនើប​​បំផុត​របស់​​រុស្ស៊ី។ ​រុស្ស៊ី​ធ្លាប់​បាន​ណែនាំ​ដល់​អតិថិ​ជន​បរទេស​​នៅ​ឆ្នាំ ២០១៣ ​ម្ដង​ហើយ​ក្នុង​​ទីក្រុង​ប៉ារីស​នៃ​កម្មវិធី Paris Air Show។

 

ប្រ​ទេស​ទាំងពីរ​​បាន​ចរចា​គ្នា​​រឿង​ទិញ​យន្តហោះ​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ឆ្នាំ ​២០១២ ​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​បឋម​​ឲ្យ​​ទីក្រុង​ប៉េកាំង ​ទិញ​យន្តហោះ​ចម្បាំង​មួយ​ចំនួន​ផង។

 

ចំណែក​ប្រទេស​ឥណ្ឌូណេស៊ី ប្រេស៊ីល និង​អារ៉ាប់រួម ​ក៏​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា​នឹង​​ទិញ Su-35 នេះ​ផង​ដែរ ដោយ​ថា​នឹង​ជជែក​ពិភាក្សា​នៅ​ចុង​ខែ​វិច្ឆិកា​នេះ ​នៅ​ទីក្រុង​ចាកាតា៕

 

​រុស្ស៊ី​ចុះ​កិច្ច​ព្រមព្រៀង​លក់​​យន្តហោះ​ចម្បាំង​ Su-35 ឲ្យ​ចិន​២៤គ្រឿង

 

ចុចមើល​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ព្រលាន​យន្តហោះ​ថ្មី​របស់​កូរ៉េខាងជើង

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ reuters​​​​