របរ​ធ្វើ​នំ​បាញ់​ រសជាតិ​ឆ្ងាញ់ ធ្វើ​ភ្លាម ញ៉ាំ​ភ្លែត


របរ​ធ្វើ​នំ​បាញ់​ រសជាតិ​ឆ្ងាញ់ ធ្វើ​ភ្លាម ញ៉ាំ​ភ្លែត

របរ​ធ្វើ​នំ​បាញ់​ រសជាតិ​ឆ្ងាញ់ ធ្វើ​ភ្លាម ញ៉ាំ​ភ្លែត

 

 

តើ​អ្នកណា​ធ្លាប់​ញ៉ាំ​នំ​បាញ់​នេះ​ខ្លះ​ទេ? តើ​នៅ​ខេត្ត​របស់​អ្នក នំ​នេះ​មានឈ្មោះ​អ្វី? ចំណែក​នៅ​ឈូក (កំពត) ជា​ធម្មតា គេ​ហៅថា នំ​បាញ់។ នំ​បាញ់​នេះ ធ្វើ​ភ្លាម​អាច​ញ៉ាំ​បាន​ភ្លាម​​មាន​រសជាតិ​ផ្អែម​ស្រួយ​ឈ្ងុយឆ្ងាញ់ ។

 

ក្អម គឺជា​ឈ្មោះ​ក្រៅ​របស់​ម្ចាស់​ម៉ាស៊ីន​ផលិត​នំ​បាញ់​ដែល​អ្នកភូមិ​ធ្លាប់​ស្គាល់ ។ ក្អម មាន​ស្រុកកំណើត​នៅ​ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត។ មាន​បងប្អូន ៦ នាក់ សុទ្ធតែ​ស្រី ក្អម​បាន​ប្រាប់ថា គាត់​បាន​បោះបង់ចោល​ការសិក្សា​ត្រឹម​ថ្នាក់​ទី ៨ ដោយសារតែ​រៀន​មិន​ចូល​ក៏​សម្រេចចិត្ត​ឈប់ និង​រក​ការងារ​ធ្វើ​ដើម្បី​ជួយ​គ្រួសារ ។

 
របរ​ធ្វើ​នំ​បាញ់​ រសជាតិ​ឆ្ងាញ់ ធ្វើ​ភ្លាម ញ៉ាំ​ភ្លែត

 

របរ​ធ្វើ​នំ​បាញ់​ រសជាតិ​ឆ្ងាញ់ ធ្វើ​ភ្លាម ញ៉ាំ​ភ្លែត

 

កាលពី ២០០៩ ដោយ​មើលឃើញ​គេ​ដើរ​ធ្វើ​នំ​នេះ គាត់​មានការ​ចាប់អារម្មណ៍ ហើយ​ក៏បាន​សាកសួរ​គេ និង​ទិញ​ម៉ាស៊ីន​យក​មក​ប្រកប​អាជីវកម្ម​តែ​ម្តង។ គាត់​ប្រកបរបរ​នេះ​តាំងពី​គាត់​មាន​អាយុ ១៥ឆ្នាំ​មកម្ល៉េះ មកទល់​ពេលនេះ​ក្អម​មាន​អាយុ ២២ ឆ្នាំ​ហើយ ។ ស្ទើរតែ​រាល់ថ្ងៃ យុវជន​រូបនេះ ដើរ​ធ្វើ​នំ​ ចាប់ពី​ក្នុង​ភូមិ​របស់គាត់ រួច​ឆ្លងទៅ​ភូមិក្បែរៗនោះ និង​ម្ដងម្កាល​ចេញទៅ​ឆ្ងាយ បើសិនជា​មិន​សូវមាន​ភ្ញៀវ។

 

ចំណែក​ការ​កិន​នំ​នេះ សំអាត​គិត​ឈ្នួល ៥០០៛ ក្នុង​អង្ករ១កំប៉ុង និង​ចំណាយ​ពេល​មិន​ដល់២នាទី​ផង។ ឯ​គ្រឿង​ធ្វើ​នំ​នេះ​ទៀតសោត​ក៏​មិនមាន​អ្វី​ច្រើន​ដែរ គឺ​ត្រូវការ​តែ​អង្ករ និង​ស្ករស​តែប៉ុណ្ណោះ។ “អង្ករខ្សាយ​ក៏​ធ្វើបាន អង្ករដំណើប​ក៏​ធ្វើបាន អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត តែ​អ្នកខ្លះ​ថា អង្ករ​ដំណើប​ហួ​ប​ទៅ​ក្តៅ​ក។ នំ​ដែល​ធ្វើ​ពី​អង្ករដំណើប ពេល​ហូប​វា​ស្អិត​ជាប់​ធ្មេញ និង​ស្វិត​ខ្លាំង​ពេល​ត្រូវ​ខ្យល់ តែ​អង្ករខ្សាយ​វិញ ស្រួយ​ឆ្ងាញ់។ “នំ​ហ្នឹង​បើ​ដាក់​ស្ករ​ច្រើនពេក នំ​រាង​រឹង​បន្តិច និង​រាង​ក្តៀប តែបើ​ដាក់​ស្ករ​ល្មម​នំ​ចេញមក​រាង​ធំ ឆ្ងាញ់​ម៉​ង” ក្អម​បន្ថែម។

 

ទស្សនាវីដេអូ​​ ពី​ម៉ាស៊ីន​ធ្វើ​នំ​បាញ់

 

 
របរ​ធ្វើ​នំ​បាញ់​ រសជាតិ​ឆ្ងាញ់ ធ្វើ​ភ្លាម ញ៉ាំ​ភ្លែត

 

សំអាត ជា​ឈ្មោះ​ពិត​របស់​អ្នកធ្វើ​នំ​រូបនេះ ហើយ​ឈ្មោះ​នេះ​មានតែ​អ្នករៀន​ជាមួយគ្នា​ប៉ុណ្ណោះ​ដែល​ស្គាល់។ សំអាត​ប្រាប់ថា របរ​នេះ​មិនសូវ​ជា​ពិបាក​ទេ គ្រាន់តែ​ត្រូវ​ជិះ​ហាលថ្ងៃ​បន្តិច។ ឯ​កម្រៃ​ដែល​បាន​ពី​ការធ្វើ​នំ​មិន​ទៀងទាត់​ទេ មាន​តិច មាន​ច្រើន​តាម​ថ្ងៃ។ “ថ្ងៃ​ខ្លះ​បាន​ដល់ ១០ម៉ឺន ថ្ងៃ​ខ្លះ​បាន២-៣ម៉ឺន​ក៏មាន តែ​ផាត់​ថ្លៃ​សាំង​អី​ទៅបាន​ដែរ តែ​បាន​តិចតួច​គ្មាន​ទៅបាន​ដុំកំភួន​ទេ​បង ព្រោះ​ម៉ាស៊ីន​ឧស្សាហ៍​ខូច។ សំអាត​បន្តទៀតថា ពេល​ខូចម្តងៗ​ត្រូវ​ចំណាយ​អស់​ច្រើន ដូចជា​លើក​ចុងក្រោយ​ខ្លួន​ចំណាយ​ជាង ៥០ម៉ឺន​រៀល ឯណោះ។

 

“គ្រាន់តែ​ស្នូល​វា អាហ្នឹង មួយ ២០ម៉ឺន នៅ​អា​កន្លែង​ចេញ​នំ មួយ ២ម៉ឺន​ទៀត​ប៉ុន្តែ​ពេល​ធ្វើម្តងៗ យើង​មិនមែន​ទិញ​តែមួយ​ទេ ទិញ​ទុក​ម្តង៤។ មួយ​រដូវ​ខូច​ស្នូល អស់២ ដាក់​ពី​ដើមឆ្នាំ​ដល់​ចុងឆ្នាំ​វិញ​ខូច​អស់។ សំអាត​ និយាយ។

 

តែ​ទោះជា​យ៉ាងណា របរ​នេះ​បាន​ជួយ​ឲ្យ​គាត់​មានកា​ងារ​មួយ​សមរម្យ មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ឆ្ងាយ​ពី​គ្រួសារ៕

 
របរ​ធ្វើ​នំ​បាញ់​ រសជាតិ​ឆ្ងាញ់ ធ្វើ​ភ្លាម ញ៉ាំ​ភ្លែត

 

របរ​ធ្វើ​នំ​បាញ់​ រសជាតិ​ឆ្ងាញ់ ធ្វើ​ភ្លាម ញ៉ាំ​ភ្លែត

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 017 55 76 88
-អ៊ីមែល៖ [email protected]

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!