Obama​ សម្ភាស​ Jack Ma រឿង​​ជួយ​​សហគ្រិន​វ័យ​ក្មេង


Obama​ សម្ភាស​ Jack Ma រឿង​​ជួយ​​សហគ្រិន​វ័យ​ក្មេង

ប្រធាន​ក្រុមហ៊ុន​​លក់​ទំនិញ​អន​ឡាន​យក្ស​របស់​ចិន ​​​​អាលីបាបា​ លោក Jack Ma ត្រូវ​​បាន​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Barack Obama សម្ភាស​​​​ក្នុង​តុ​​កិច្ច​ពិភាក្សា​​​​​​​​​មួយ​ អំឡុង​ពេល​អ្នក​ទាំង​ពីរ​ចូល​រួម​ក្នុង​កម្មវិធី​ជំនួប​​ប្រជុំ​​​កំពូល​​ពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ ក្នុង​ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

 

Obama​ សម្ភាស​ Jack Ma រឿង​​ជួយ​​សហគ្រិន​វ័យ​ក្មេង
 

 
​​​​ក្នុង​កិច្ច​សម្ភាស​​​​​​​​បាន​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​ជួយ​លើក​ស្ទួយ​ដល់​​​សហគ្រិន​វ័យ​​ក្មេង។ ដោយ​មាន​បង្ក​បរិយាកាស​រីក​រាយ​ផង លោក​ Obama ​​បាន​សួរ​ទៅ​​កាន់​ លោក​ Jack Ma អំពី​គំនិត​​​របស់​​ប្រធាន​ក្រុម​ហ៊ុន​ អាលីបាបា ថា​តើ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​​​ដែល​បង្កើត​ឡើង អាច​ជួយ​សហគ្រិន​វ័យ​ក្មេង​​បាន​​យ៉ាង​ណា។

 

ជា​មួយ​ចម្លើយ​តប​បែប​កំប្លែង​​​​ខ្លី​តែ​​មាន​ន័យ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​កំពុង​ទស្សនា​ លោក​ Ma តប​ថា៖ “សម្រាប់​រដ្ឋាភិបាល​គឺ​ជា​រឿង​ងាយ​ស្រួល​ គ្រាន់​តែបន្ថយ​ពន្ធ ឬ​មិន​​យក​ពន្ធ​ចំពោះ​ក្មេង​ៗ​ដែល​ចង់​ក្លាយ​ជា​សហគ្រិន​”។ មនុស្ស​ជា​​ច្រើន​​បាន​ទះ​ដៃ​អបអរ​​ពេល​លោក Jack Ma បាន​លើក​ឡើង។
 

បន្ទាប់​មក​លោក​ អូបាម៉ា​បាន​​​តប​ថា​គ្រាន់​តែ​ជា​​​ការ​​​​​​​បង្ក​បរិយាកាស​​រីករាយ​ទេ ដោយ​លោក​បាន​ឲ្យ​យោបល់​​ត្រង់​ៗ​ថា​ លោក​ប្រធាន​ក្រុមហ៊ុន​លក់​ទំនិញ​​អនឡាញ​យក្ស គួរ​វិនិយោគលើ​ក្រុមហ៊ុន​ដែល​អាជីវកម្ម​របស់​សហគ្រិន​វ័យ​ក្មេង​ទើប​នឹង​ចាប់​ផ្ដើម​នោះ តួ​យ៉ាង​​ក្រុមហ៊ុន​របស់​កញ្ញា Aisa Mijeno ជន​ជាតិ​ហ្វីលីពីន​ដែល​ទើប​​ចាប់​ផ្ដើម​អភិវឌ្ឍ​លើអំពូល​ភ្លើង​ដំណើរ​ការ​ដោយ​ទឹក​ប្រៃ។
 

លោក​ Jack Ma ក៏​បាន​​លើក​​ឡើង​ជា​សារ​មួយ​ឲ្យសហគ្រិន​វ័យ​ក្មេង​ដូច​ កញ្ញា Aisa ​ថា៖ “ការ​ចាប់​ផ្ដើម​ជា​សហគ្រិន​គឺ​ប្រៀប​ដូច​ជា​កូន​ង៉ែត​អញ្ចឹង។ ខ្ញុំ​មាន​កូន​ប្រាំ ហើយ​​ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​មាន​បទ​ពិសោធន៍​ម្នាក់ ដំបូន្មាន​របស់​ខ្ញុំ​គឺ គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ក្រៅ​តែ​ពី​រូប​អ្នក​ផ្ទាល់។ វិនិយោគិន រដ្ឋាភិបាល ដៃ​គូ​សហការ ​គឺ​អាច​ជួយ​ដូច​​ជា​ ពូ និង​មីង​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ខ្លួន​ឯង​គឺ​ជា​ម្ដាយ​មើល​ថែ​កូន ដូច​នេះ​ហើយ​កុំ​បោះ​បង់​​ការ​មើល​ថែ​កូន​តូច​ដោយ​ខ្លួន​​ឯង” ។
 

Obama​ សម្ភាស​ Jack Ma រឿង​​ជួយ​​សហគ្រិន​វ័យ​ក្មេង
 

 
បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ហ៊ុន​លោក​ Jack Ma អាលីបាបា បាន​​​វិនិយោគ​​ទឹក​ប្រាក់​ចំណេញ​របស់​ខ្លួន ០,៣ ភាគរយ​ ដើម្បី​ផ្ចុងផ្ដើម​​ជួយ​រៀប​ចំ​សហគ្រិន​វ័យ​ក្មេង ស្វែង​រក​ដំណោះ​ស្រាយ​ផ្ដោត​សំខាន់​​លើ​បញ្ហា​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​ពិភព​លោក​សព្វ​ថ្ងៃ​កំពុង​ប្រឈម៕

 

 

ចុចអាន៖ ត្រឹម​​៨​នាទី​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ចិន​​ Jack Ma អាច​រក​ចំណូល​បាន​១​ពាន់​លាន​ដុល្លារ

 
ប្រែ​សម្រួល៖ មាន រតនា​
ប្រភព៖ shanghaiist​​​​​​​​​​​​​​​​