រក​ឃើញ​ដុំ​ពេជ្រ​យក្ស​១១១១ការ៉ាត់ ធំ​ជាង​គេ​ទី​២​ក្នុង​លោក​

រក​ឃើញ​ដុំ​ពេជ្រ​យក្ស​១១១១ការ៉ាត់ ធំ​ជាង​គេ​ទី​២​ក្នុង​លោក​

​​​ដុំ​ពេជ្រ​ធំ​ជាងគេ​បំផុត​​​​នៅ​មួយ​សតវត្ស​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​រុក​រក​រ៉ែ Karowe ប្រទេស​បុតស្វាណា ​ទ្វីប​អាហ្រ្វិក​ ទំហំ ១១១១ការ៉ាត់ ឬ​វិមាត្រ​ ៦៥មមx ៥៦មមx ៤០មម និង​​មាន​តម្លៃ​ជាង ៣៨លានដុល្លារ​អាមេរិក​ឯណោះ។ ទំហំ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទំហំ​ធំ​ជាង​គេ​បំផុត​​លំដាប់​ទី​ពីរ​​​នៅ​លើ​​ពិភពលោក ​​​ខណៈ​ពេជ្រ​ធំ​បំផុត​ដាច់​គេ​ត្រូវ​​បាន​រក​ឃើញ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ឆ្នាំ ១៩០៥ ​​ប្រភេទ​ Cullinan Diamond ទំហំ ៣១០៦ការ៉ាត់។

 

រក​ឃើញ​ដុំ​ពេជ្រ​យក្ស​១១១១ការ៉ាត់ ធំ​ជាង​គេ​ទី​២​ក្នុង​លោក​

 

​ក្រុម​ហ៊ុន​រក​​ពេជ្រ Lucara Company បាន​បង្ហើប​ឲ្យ​ដឹង​នៅ​សប្ដាហ៍​នេះ​ថា ​​​ពេល​រក​ឃើញ​ដុំ​ពេជ្រ​​ដ៏​ធំ​ខាងលើ​ គេ​ក៏​បាន​ប្រទះ​​ឃើញ​ដុំ​ពេជ្រ​ធំ​ៗ​ពីរ​ផ្សេង​ទៀត​ដែរ​ គឺ​មួយ​គ្រាប់​ទំហំ ៨១៣ការ៉ាត់ និង​មួយ​ទៀត ទំហំ ៣៧៤ការ៉ាត់។

 

​បើ​យោង​ទៅ​តាម​​អ្នក​វិភាគ​ខាង​រ៉ែ​ត្បូង ​លោក Phil Swinfen ​នៅ​ក្រុម​ហ៊ុន Numis ​​និយាយ​ថា ពេជ្រ​​​ខ្នាត​យក្ស​នេះ​​អាច​លក់​បាន​ជាង ៣៨លានដុល្លារ ​ហើយ​នឹង​ត្រូវ​អ្នក​ជំនាញ​ពេជ្រ​ទិញ​យក ដើម្បី​កាត់​កែច្នៃ​រួច​លក់​បាន​ម្ដង​ទៀត។ ក្រោយ​ពី​កែ​ច្នៃ ​គេ​អាច​ដាក់​លក់​ដេញថ្លៃ​​បាន​ច្រើន​ជាង​តម្លៃ​ដើម ៣៨​លាន​នេះ ​ពីរបី​ដង​ទៀត​ផង៕

 

រក​ឃើញ​ដុំ​ពេជ្រ​យក្ស​១១១១ការ៉ាត់ ធំ​ជាង​គេ​ទី​២​ក្នុង​លោក​

 

រក​ឃើញ​ដុំ​ពេជ្រ​យក្ស​១១១១ការ៉ាត់ ធំ​ជាង​គេ​ទី​២​ក្នុង​លោក​
 

រក​ឃើញ​ដុំ​ពេជ្រ​យក្ស​១១១១ការ៉ាត់ ធំ​ជាង​គេ​ទី​២​ក្នុង​លោក​

 

ចុចអាន៖ ស្រ្ដី​ម្នាក់​លួច​គ្រាប់​ពេជ្រ​នៅ​ថៃ​​តម្លៃ​៣​សែន​ដុល្លារ​​​ លេប​ចូល​ក្នុង​ពោះ​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail​