ពាន Sponsor រដូវកាលឆ្នាំ២០១៥ នឹងបើកការប្រកួតចុងសប្តាហ៍នេះ

ការ​ប្រកួត​កីឡា​បាល់​ទាត់​ហ្វុត​សាល ដណ្តើម​ពាន​រង្វាន់​ភេសជ្ជៈ Sponsor ប្រចាំ​ឆ្នាំ ២០១៥ (Sponsor Futsal Cup 2015) នឹងចាប់​​បើក​ការ​ប្រកួត​ជម្រុះ​តាម​មណ្ឌល នៅ​លើ​ទី​លាន​សិប្បនិមិត្ម Premium Sport Club នា​ព្រឹក​ថ្ងៃសៅរ៍ ចុង​សប្តាហ៍​នេះ មុន​ពេល​ឈាន​ទៅ​ប្រកួត​នៅ​​តាម​មណ្ឌល​ផ្សេងៗ​ទៀត។

លោក សឹម សានត្រាន អ្នក​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ភេសជ្ជៈ Sponsor ​បាន​ប្រាប់​កាល​ពី​ម្សិល​មិញ​ថា​៖​«​យើង​នឹង​រៀបចំ​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ ឲ្យ​កាន់​តែ​ធំ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ព្រោះ​មាន​ការ​ប្រកួត​ជម្រុះ​រហូត​ដល់​​៥​មណ្ឌល រួម​មាន មណ្ឌល​រាជធានី​ភ្នំពេញ មណ្ឌលខេត្ត​បាត់ដំបង មណ្ឌលខេត្ត​សៀមរាប មណ្ឌល​ក្រុង​ព្រះសីហនុ និង​ខេត្ត​មណ្ឌល​កំពង់ចាម ដើម្បី​យក​ក្រុម​ខ្លាំង​ឡើង​មក​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ភ្នំពេញ»។

តាម​រូប​មន្ត និង​កម្ម​វិធី​ប្រកួត Sponsor Futsal Cup 2015 គឺ​នៅ​តាម​មណ្ឌល​នីមួយៗ​ ​បាន​អនុញ្ញាតិ​ឲ្យ​មិន​ក្រុម​ចូល​រួម​ដោយ​មិន​កំណត់​ចំនួន ព្រោះ​ក្នុង​១​មណ្ឌល​មាន​ការ​ប្រកួត​តែ​២​ថ្ងៃ​ប៉ុណ្ណោះ តាម​រូប​មន្ត​ជម្រុះ​ចាញ់​ធ្លាក់ៗ​ ហើយ​ជ្រើសរើស​យក​២​ក្រុម ឡើង​មក​ប្រកួត​វគ្គ​ផ្តាច់​ព្រាត់​ នៅ​រាជធានី​ភ្នំពេញ។​
1
ចំពោះ​មណ្ឌលភ្នំពេញ ដែលនឹង​ចាប់​​ប្រកួត​ជម្រុះ​មុន​គេ គឺ​នៅ​លើ​ទី​លាន Premium Sport Club នា​​ថ្ងៃ​សៅរ៍ ទី២១ ដល់​ថ្ងៃ​អាទិត្យ ទី​២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ មាន​ក្រុម​ចូល​រូម​ចំនួន​៣៦​ក្រុម ហើយ​ក្រុម​ទាំង​​នេះ នឹង​ត្រូវ​ធ្វើ​​ការ​ចាប់​ពូល នៅ​រសៀល​ម៉ោង​៤​ថ្ងៃ​សុ​ក្រ​នេះ។ ​ចំណែក​ មណ្ឌល​បាត់ដំបង នឹង​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៨​ ដល់​ទី​២៩ ខែ វិច្ឆិកា  មណ្ឌល​សៀមរាប ពី​ថ្ងៃ​ទី​៥ ដល់​ទី​៦ ខែ​​ធ្នូ មណ្ឌល​ក្រុង​ព្រះសីហនុ ពី​ថ្ងៃទី​១២ ដល់​ទី​១៣ ខែ​ធ្នូ ​និង​មណ្ឌល​កំពង់ចាម ចាប់​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃ​ទី២០ ខែធ្នូ ហើយ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ មណ្ឌល​ភ្នំពេញ នឹង​ធ្វើ​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០១៥។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៏​នេះ​មាន​ប្រាក់​រង្វាន់​សរុប​៥០​លាន​រៀល ដោយ​ក្នុង​ ការ​ប្រកួត​ជម្រុះ​តាម​មណ្ឌល ក្រុម​​បាន​លេខ​១ នឹង​បាន​ប្រាក់​២​លាន​រៀលក្រុម​លេខ​២ ​ទទួល​បាន​ថវិកា ១,៦​លាន​រៀល​។ ចំណែក​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រាត់​ជើង​ឯក SPONSOR FUTSAL CUP 2015​ ​ក្រុម​លេខ​១​បាន​ពាន​១ មេដាយ​មាស​១២​គ្រឿង ទង់​ជ័យ​លាភី​១ ថវិការ​ ៨​លាន​រៀល និង​ភេសជ្ជៈស្ពនស័រ៦​កេស ​ក្រុម​លេខ​២ បាន​មេដាយ​ប្រាក់​១២​គ្រឿង ថវិការ ៦លា​ន​​រៀល និង​ភេសជ្ជៈ​ស្ពនស័រ​៦​កេស ​ក្រុម​លេខ​៣​បាន​មេដាយ​សំរឹទ្ធ​ចំនួន១២​គ្រឿង ថវិការ ៤​លាន​រៀល និង​ភេសជ្ជៈ​ស្ពនស័រ​៦​កេស​ រីឯ​សម្រាប់​ក្រុម​លេខ៤ ដល់​​ក្រុម​លេខ១០ ​ក៏​ទទួល​បាន​ថវិការលើក​ទឹក​ចិត្ត​ក្នុង​១​ក្រុម​​២​លាន​រៀល និង​ភេសជ្ជៈ​​ស្ពនស័រ​៦​កេស​​ផង​ដែរ ខណៈ​​ក្រុម​លេង Fair Play បាន​​ប្រាក់៥០​ម៉ឺន​រៀល​ និង​អ្នក​ទាត់​ចូល​ទីបាន​​ច្រើន​ជាង​គេ ​នឹង​ទទួល​បាន​ប្រាក់​ពី​ការ​ពិន័យ​ទាំង​អស់​( មិន​កំនត់​ចំនួន )។

ជុំ​វិញ​គោល​បំណង​នៃ​​ការ​ប្រកួត​នេះ លោក សឹម សានត្រាន បាន​បញ្ជាក់​ថា៖«​យើង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ចូល​រួម​បំផុសវិស័យ​កីឡាបាល់​ទាត់​ហ្វូត​លាល​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា និងជួយ​បំផុស​ដល់​យុវជន​​ឲ្យ​ងាក​​មក​លេង​កីឡា ដើម្បី​សុខ​ភាព ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន ហើយ​យើង​​ក៏​​ចង់​បង្ហាញ​ពី​សារ:ប្រយោជន៏​របស់ភេសជ្ជៈ​ស្ពន់ស័រ ដែល​ជា​ភេសជ្ជៈ​មួយ​​​ជួយ​ទ្រទ្រង់​សុខ​ភាព​សម្រាប់​​អ្នក​​​ចូល​ចិត្ត​លេង​កីឡា និង ហាត់​ប្រាណ ផង​ដែរ»។