Neymar ចាកចេញពីស្រមោលរបស់ Messi នៅមុនការប្រកួត El Clasico

អំឡុង​ពេល​ការ​ចំណាយ​ពេល​រយៈ​ពេល​២​ឆ្នាំ​កន្លះ​របស់​​តា​រា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល Neymar ក្នុងក្លិប Barcelona វា​មាន​នូវ​ពាក្យ​សម្តី​ដក​ស្រង់​មួយ​ពីសំណាក់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ដែល​បាន​និយាយ​ថា៖ «ខ្ញុំមក​ទីនេះ​ដើម្បី​​រៀន​ពី​​កីឡាករ​ដ៏​ឆ្នើម​បំផុត​»​។ កីឡាករ​ដ៏ឆ្នើម​បំផុត​​ដែល​រូប​គេ​​ចង់​បង្ហើប​គឺ​មិត្ត​រួម​ក្រុម និង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​​ពិភព​លោក​​​បួន​សម័យ​កាល Lionel Messi​។ កីឡាករ​ទាំង​ពីរ​​​បាន​លេង​ជា​​ដៃ​គូ​​ដ៏​ល្អមួយនៅលើ​ទីលាន ហើយ​​រួម​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ុយ​រូ​​ហ្គាយ Luis Suarez ទម្រង់​លេង​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ពួក​គេ​ពិត​ជា​ស្ថិតក្នុង​កម្រិត​ដ៏​អស្ចារ្យ​។ អឡុង​ឡេ​ក្រុម Barcelona ឈ្នះ​ពាន​បីក្នុង​​ឆ្នាំ​តែ​មួយ​កាលពី​រដូវ​កាល​មុន Neymar បាន​ឲ្យ​ដឹង​ថា៖ «ការ​លេង​ពីក្រោយ​កីឡាករ​ដ៏ឆ្នើម​បំផុត​គឺ​ជា​រឿង​ដ៏​ងាយ​ស្រួល​»​។ ប៉ុន្តែ ខណៈ​ដែល Messi បាន​អវត្ត​មាន​រយៈ​ពេល​២​ខែ​ដោយ​សារ​តែ​បញ្ហា​របួស​ជង្គង់ Neymar បាន​ជួយ​ឲ្យក្រុម​ម្ចាស់​ជើង​​​ឯក​ទ្វីប​អឺ​រ៉ុប​មួយ​នេះ​នាំ​មុខ​៣​ពិន្ទុ​ដ៏​សំខាន់​នៅលើ​តា​រាង La Liga នៅមុន​ពេល​ការ​ប្រកួត​​ដ៏​ធំ​នៅថ្ងៃ​សៅរ៍នេះ​នៅ​លើ​ទឹក​ដីក្រុម Real Madrid​។
1
ទាក់​ទង​នឹង​ទម្រង់​លេង​របស់​​គេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ តើ​វា​មាន​រឿង​ច្រើន​ទេ​ដែល Neymar ​បាន​រៀន​ពី​គ្រូ​​របស់​គេ​គឺ Messi​? ខណៈ​ដែល Messi នឹង​​វិល​បង្ហាញ​ខ្លួន​វិញ​នៅ​ចុង​សប្តាហ៍​នេះ តើ Neymar នឹង​​រីក​រាយក្នុង​ការ​​ផ្តល់​ការ​គ្រប់​គ្រង​នេះ​ម្តង​​ទៀត​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​​​អន្តរ​ជាតិ​អាហ្សង់​ទីន​រូបនេះ ឬ​យ៉ាង​ណា? ការ​បង្ហាញ​​នូវ​ការ​ចាប់អារម្មណ៍​គឺ​ជា​អ្វី​ដែល​គេ​ចង់​បាន​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា Neymar, Messi និង Suarez រួម​ចំណែក​ទំនាក់​ទំនង​ដ៏​រឹង​មាំ​នៅលើ​ទីលាន ខណៈ​ដែល​ពួក​គេ​​ធ្វើ​ដើម្បី​ផ្តួល​គូ​ប្រកួត​របស់​ពួក​គេ​។ ទំព័រ​បណ្តាញ​សង្គម​របស់​ពួក​គេ​​ផ្តល់​នូវ​ការ​កោត​សរសើរ​គ្នា​​ទៅ​​​វិញ​ទៅមក ខណៈ​ដែល Suarez និង Neymar បាន​លុប​ចោលនូវ​ការ​​​លើកឡើង​ថា ទម្រង់​លេង​របស់​ពួក​គេ​មានន័យ​ថា ការ​អវត្ត​មាន​របស់ Messi គឺ​គ្មាន​បញ្ហា​ឡើយ​។ ក្រោយ​ពី​ការ​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម Suarez បាន​និយាយ​ថា៖ «មនុស្ស​ជា​ច្រើន​ចង​​ចាំ​រូប​គេ ពីព្រោះ​គេ​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុងពិភព​លោក​»​​។ ការ​ប្រកួត​នៅ​​ថ្ងៃ​សៅរ៍នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​១២:១៥ រំ​លង​អ​ធ្រាត្រ​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post