លោក Martinez៖ Stone នឹងមិនចាកចេញពី Everton នៅខែមករា ឡើយ

លោក Roberto Martinez បាន​​បញ្ចេញ​ប្រតិ​បត្តិ​យ៉ាង​រហ័ស​ដើម្បីលុប​ចោលនូវ​ការលើកឡើង​ផ្សេង​ៗ​ជុំ​វិញ​អនា​គត​របស់​ខ្សែ​ការ​ពារ John Stones តាម​រយៈ​ការ​បញ្ជាក់​ថា ជំ​ហរ​របស់​ក្លិប Everton ទៅលើ​​ខ្សែ​ការ​ពារ​ដ៏​ឆ្នើម​របស់​ពួក​គេ​មិនមាន​ការ​ប្រែ​ប្រួលឡើយ ហើយ​​វានឹង​គ្មានការ​​ចាក​ចេញ​ពីកីឡ​ដ្ឋាន Goodison Park នៅ​ខែ​មក​រា​ ឡើយ​។ Stones បាន​​ក្លាយ​ជា​​​ប្រធាន​បទ​នៃ​ការ​​ដេញ​ថ្លៃ​ម្តង​ហើយ​​ម្ត​ងទៀត​ពី​សំណាក់ក្លិប Chelsea កាល​ពី​រដូវក្តៅ ហើយ​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​នៅ​តែ​រក្សា​​ដដែល​។
1
ក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​ទ្វីប​អឺ​រ៉ុប Barcelona ក៏​បាន​ទាក់​ទង​លើការ​​ផ្ទេរ​ជាមួយ​នឹង​ខ្សែ​ការ​ពារ​ដ៏​​​ឆ្នើម​រូប​នេះ​ផង​ដែរ ប៉ុន្តែ ក្លិប Everton ដែល​បាន​​ប្រឆាំង​នឹង​​ការ​ដេញ​ថ្លៃ​ផ្សេង​ៗ​ដែល​កើន​ដល់​៣០​លាន​ផោន (ស្មើ​នឹង​៤៥,៨២​លាន​ដុល្លារ​អាមេ​រិក) និង​​បាន​ច្រាន​ចោល​សំណើ​​សុំ​ផ្ទេរ​ចេញ​ពី​សំណាក់កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ មិនមាន​គម្រោង​ក្នុង​ការ​​ធ្វើ​ឲ្យ​ក្រុមរ​បស់​ខ្លួន​ចុះ​ខ្សោយឡើយ​ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​ខាងមុខ​នេះ​។ លោក Mino Raiola ដែល​ជា​​ភ្នាក់​ងារ​​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku ក៏​បាន​ព្យា​យាម​បញ្ចុះ​បញ្ចូល​ឲ្យ​ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​បែល​ហ្ស៊ិក​​រូប​នេះ​​ធ្វើ​ការ​ផ្ទេរ​មួយផងដែរ ដែល​នាំ​ឲ្យមានការ​ទាក់​ទង​ពី​សំណាក់​ក្លិប Juventus និង Paris Saint-Germain​។ ប៉ុន្តែ លោក Martinez បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ទស្សន​របស់យើង ទីផ្សារ​ដោះ​ដូរ​​កីឡាករនៅ​ខែ​មករា នឹង​​ក្លាយ​ជា​ការ​ត្រួត​ពិនិត្យ​ថា តើ​​មានអ្វី​មួយ​​ដែល​អាច​ជួយ​ដល់​ក្រុមរ​បស់​យើង ឬ​​យ៉ាង​ណា​។ យើងមិន​​ចាត់​ទុក​ថា វា​ជា​ទីផ្សារ​ក្នុង​ការ​​ទាក់​ទង​នឹង​ការ​​ទិញ ឬ​លក់ឡើយ​។ យើង​សម្តៅ​ទៅ​លើ​ការ​អភិវឌ្ឍ​ការ​ប្រកួត​​សម្រាប់​​ចំណាត់​ថ្នាក់​រវាង​លេខ​រៀង​ដែលយើងមាន​រួច​ជា​ស្រេច​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian