​ជនស៊ីវិល​​​២​ក្រុម​បាញ់​គ្នា​​បង្ក​ការ​ភ្ញាក់​​ផ្អើល​​ទាំង​​យប់នៅ​ខណ្ឌ​ចំការ​មន​

​រាជ​ធានី​ភ្នំពេញ ៖ ស្នូ​រកាំភ្លើង​ច្រើន​គ្រាប់បាន​បន្លឺ​​សំឡេង​ឡើង​ទាំង​កណ្តាលរាត្រី ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ខណៈ​ដែល​ជន​ស្លៀក​ពាក់​​ស៊ី​វិល១​ក្រុម​ប្រដាប់​ដោយ​កាំ​ភ្លើងខ្លី​គ្រប់​ដៃ ​ឈ្លោះប្រកែក​គ្នាជាមួយ​ក្រុម​ក្មេង​ទំនើង​១​ក្រុម​ទៀត បាន​ដក​កាំភ្លើង​បាញ់​រះ​ជា​​ច្រើន​គ្រាប់បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ​២០១៥ ​នៅតាម​បណ្តោយ​ផ្លូវ​លេខ៣៦០ ស្ថិត​ក្នុង​សង្កាត់បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​សាក្សី​ម្នាក់​ជា​សន្តិសុខ​ដែល​​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ​រថយន្ត​​ម៉ាក​CRV ព​ណ៍​ទឹកប្រាក់ ​​មួយ​គ្រឿង បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ក៏​មាន​ម៉ូតូ​២​គ្រឿង​មិន​ស្គាល់​ម៉ាក ជិះ​ឌុ​ប​គ្នា​៣​នាក់ ប្រដាប់​​ដោយ​កាំភ្លើង​គ្រប់​ដៃ ​​ដេញ​តាម​រថយន្ត​ពីក្រោយ ​លុះ​មក​ដល់​កន្លែង​កើតហេតុ ​ឃើញ​​​ម៉ូតូ​មក​កាក់​​ពីមុខ​រថយន្ត​ឱ្យ​ឈប់ ហើយ​ពេល​នោះ​​​​​​​ក៏​មាន​ការ​​​ឈ្លោះប្រកែក​គ្នា​ដោយ​ខាង​ម៉ូតូ​​ដក​កាំភ្លើង​និង​វាយ​បំបែក​កញ្ចក់​រថយន្ត ​ហើយ​​ខាង​រថយន្ត​ក៏​​​​ដក​​កាំភ្លើង​ដែរ​នោះ ​​ភ្ជង់​គ្នា​​ទៅ​វិញ​ទៅ​មក​ និង​​ផ្ទុះអាវុធ​ផ្ចុច​​ដី​ជា​ច្រើន​គ្រាប់​​ តែ​មិន​​បណ្តាល​​ឱ្យ​ន​រណាម្នាក់​រង​របួស​នោះ​ទេ ​ក្រោយ​កើតហេតុ​​​​ទាំង​២ក្រុម​​ក៏​បំបែក​ផ្លូវ​គ្នា​​រៀងៗ​ខ្លួន​​​​គេច​ចេញ​ពី​កន្លែង​កើតហេតុ​បាត់​អស់​​ ​​មុន​ពេល​​សមត្ថកិច្ច​ទៅ​ដល់​ ៕