ករណី​ឃាតកម្ម​ប្តី​-​ប្រពន្ធ​ថៅកែ​បារី​សេក​ខេត្តកំពត មាន​តម្រុយ​ហើយ​!

ខេត្តកំពត ៖ ប្រភពពី​លោកឧត្តមសេនីយ៍ត្រីស្នង​ការ​នគរ​បាលខេត្តកំពតបាន​ប្រាប់កោះសន្តិភាព​នៅព្រឹក​ថ្ងៃទី​២០ វិច្ឆិកា ២០១៥ នេះ​ថា ពាក់ព័ន្ធ​ករណី​ឃាត​កម្ម​លើ​ម្ចាស់​សា​ខា​ក្រុមហ៊ុន​បារីសេកខេត្តកំពត ត្រូវបានរកឃើញ​មុខសញ្ញាខ្លះៗហើយ ប៉ុន្តែ​មិនទាន់បង្ហាញ​នៅឡើយទេ ព្រោះ​ស្ថិតក្នុងការ​ស៊ើបអង្កេត​បន្ត​ឱ្យ​​ជាក់​លាក់​ និងត្រឹម​ត្រូវ​សិន ។ គួររំលឹកថា ឃាត​កម្ម​២នាក់ប្តី-​ប្រពន្ធ​ ម្ចាស់ដេប៉ូ​ចែកចាយបារីសេក ពុំទាន់​មានពន្លឺ ។​ ជុំវិញ សមត្ថកិច្ច​ថា ៖ ករណី​មនុស្សឃាត​ក្នុងផ្ទះ​ដេប៉ូ​បារី​សេក​សាខា​ខេត្តកំពត ​សង្ស័យជា​ករណី​​ប្លន់​សម្លាប់