ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា សន្លប់​ម្នាក់ របួសស្រាល​ម្នាក់

​កំពង់ឆ្នាំង: ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលអោយ​បុរស​ម្នាក់ សន្លប់​ស្តូកស្តឹង និង នារី​ម្នាក់ បាន​រងរបួស​ស្រាល ។  ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៥ ល្ងាច ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ក្នុង​ឧ​ប្ប​តិ្ត​ហេតុ គ្រោះថ្នាក់​ចរាចរណ៍​នេះ ម្នាក់​ឈ្មោះ ប៉ិច សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រងរបួស​ធ្ងន់ រស់នៅ​ភូមិ​ត្រពាំង​អន ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ និង ម្នាក់ទៀត​ឈ្មោះ ស្រី ស ភេទ​ស្រី អាយុ​២០​ឆ្នាំ រងរបួស​ស្រាល រស់នៅក្នុង​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ​ប៉ិច សុភាព ជិះ​ម៉ូតូ​ម៉ាក​ហុងដា ១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១C-០៨៨៧ ធ្វើដំណើរ​ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង នៅពេល​មកដល់ ចំណុចកើតហេតុ ក៍​ជ្រុល​ទៅបុក​ម៉ូតូ មួយគ្រឿង​ទៀត ម៉ាក​ហុងដា ស្កូ​ពី ពណ៌​ស អត់​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស្រី សរ បណ្តាលអោយ​ជន រងគ្រោះ​ឈ្មោះ ប៉ិច សុភាព ដួល​បោក​ទៅនឹង​ថ្នល់ សន្លប់​ស្តូកស្តឹង​តែម្តង​។ 

​ក្រោយពេល​កើត ហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។ ចំណែកឯ​មធ្យោបាយ​បង្ករ ត្រូវបាន​អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕V/S

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា សន្លប់​ម្នាក់ របួសស្រាល​ម្នាក់

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា សន្លប់​ម្នាក់ របួសស្រាល​ម្នាក់

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា សន្លប់​ម្នាក់ របួសស្រាល​ម្នាក់