បែកធ្លាយ​រូបថត ជី ជី​កៀកកើយ​ជាមួយ​បុរស​ម្នាក់​

Sanofi

​តារា​សម្តែង និង​ពិធី​ការិនី​មុខស្រស់​កញ្ញា ពេជ្រ សូលី​ដា ហៅ​ជី​ជី កន្លងមក ធ្លាប់​ទទួលរង នូវ​ព័ត៌មានអាស្រូវ​ស្នេហា ជា​បន្ត បន្ទាប់ ខណៈ​បណ្តាញ​សា​ព័ត៌មាន ក្នុងស្រុក​ជាច្រើន ក៏បាន​ធ្វើការ​សរសេរ ចុះផ្សាយ​ដាក់បន្ទុក លើ​នាង​ផងដែរ​។ ប៉ុន្តែ​ជា​លទ្ធផល នាង​តែង​ព្យាយាម ចេញមុខ​ឆ្លើយ​បដិសេធ និង​លាក់​យ៉ាង​ជិត អំពី​ជីវិត​ស្នេហា ឯកជន​របស់​នាង ស្ទើរ​គា្មន​អ្នកដឹង ​។​ ផ្ទុយ​ពី​ការអះអាង​របស់​នាង ថ្មីៗ​នេះ​ស្រាប់តែ​មានការ​បែកធ្លាយ រូបថត​ឱបថើប​កៀកកើយ​គ្នា រវាង​ពិធី​ការិនី របស់ ទូរទស្សន៍​CTN កញ្ញា ជី​ជី ជាមួយ​បុរស​វ័យក្មេង រូប​សង្ហា​ប្លែក​មុខ​ម្នាក់​ក្នុង​សភាព បែប​លក្ខណៈ​ស្និទ្ធស្នាល ហើយ​ត្រូវបាន គេ​យកទៅ​បង្ហោះ ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក បង្ក​ការភ្ញាក់ផ្អើល និង​ ចាប់អារម្មណ៍​ខ្លាំងសម្រាប់ទស្ស​និជ​នអ្នកគាំទ្រ។​

​មូលហេតុ​នៃ​ការ បែកធ្លាយ ជា​សាធារណៈ​នេះ គឺ​បាន​កើតឡើង​ក្រោយពី​នាង​បង្ហោះ​រូបថត បង្ហាញ ភាព សិ្ន​ទ្ធ​ស្នាល ជា មួយ​បុរស មាឌធំ វ័យ​ស្របាល​នាង​ម្នាក់ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​។ តាមរយៈ​រូបថត​នោះ គេ​សង្កេតឃើញ ជី​ជី ហាក់​មាន ភាព​ផ្អែមល្ហែម ថែមទាំង​បញ្ចេញ​កាយវិការ ឱប រឹត​គ្នា​ថតរូប​យ៉ាង​មាន​សេចក្តីសុខ​ ។ មិនតែប៉ុណ្ណោះ ក៏មាន​ប្រភព​បង្ហើប​ថា​កន្លងមក​ពួកគេ​ក៏​ធ្លាប់ បណ្តើរ គ្នា​ទៅ​ហាង​ទំនិញ​និង​ចូលរួម​កម្មវិធី​ជប់លៀង​ផ្សេងៗ​ក្រៅ​រង្វង់​សិល្បៈ​ជាច្រើនលើក​ច្រើនសារ​ទៀតផង ។

​តារា​ស្រី​មាន​រូប​សម្រស់ ស្រស់​សោភា និង​រាង​តូច​ច្រឡឹង​ល្វត់ល្វន់ កញ្ញា​ជី​ជី គឺជា​តារា​ស្រី​មួយ ដួង​បានចាប់ផ្តើម​ចូលប្រឡូក​លើ​វិថី​សិល្បៈ​ជាច្រើន ឆ្នាំ​មកហើយ​ក្នុងនោះ​ភាពល្បីល្បាញ​និង​ប្រជាប្រិយ ភាព​របស់​នាង ក៏​កាន់តែ មាន​ភាព​លេចធ្លោ​ខ្លាំង​ឡើងៗ ជា​លំដាប់​។ ជី​ជី ក៏​ធ្លាប់​ទទួលរង​ព្រនង់​រិះគន់ យ៉ាង ចាស់ដៃ​ពី​ទស្ស​និជ​ន​ព្រោះតែ​ភាព​លាក់កំបាំង​មិន​ចង់​បង្ហើប​ឬ​និយាយ​ពី​រឿង​ផ្ទាល់ខ្លួន ដោយ​ចំហរ សូម្បីតែ​រឿង​ស្នេហា ក៏​នាង​ហាក់​ព្យាយាម លាក់លៀមបិទបាំង​គ្មាន​ភាពក្លាហាន​ប្រាប់​ឲ្យ​មហាជន បាន ដឹង ជា​សាធារណៈ​ឡើយ​។

​ក្នុង​ឆ្នាំ​២០១៥​នេះ ទីផ្សារ​សិល្បៈ​របស់​ជី ជី មិនសូវ​កម្រើក​ខ្លាំង​ប៉ុន្មាន​ទេ ដោយសារតែ​បញ្ហា​រឿងអាស្រូវ​ផ្ទុះឡើង​ស្របគ្នា ធ្វើ​ឲ្យ​នាង​ស្មុគស្មាញ ។ ដំណឹង​អាក្រក់​ទាំងនោះ ត្រូវគេ​ចោទ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ រឿង​មន្ត្រី​នេះ​កាង រឿង​មន្ត្រី​នោះ​ចិញ្ចឹម និង​រឿង​ចម្រូង ចម្រាស់​មិនល្អ​ផ្សេងទៀត​ជាដើម ដែល​សុទ្ធតែ​បាន​ទាញ​ទម្លាក់​ឲ្យ​នាង​បាត់បង់​ទីផ្សារ​សិល្បៈ​អស់​មួយចំនួនធំ ។ ក្នុងនោះ​សូម្បីតែ​ការងារ​ខាងក្រៅ រួមមាន​ពិធី​ការិនី​តាម​វេទិកា​បើកសម្ពោធ​ផលិតផល ក៏​មិនសូវ​ឃើញ​មាន​សស្រាក់សស្រាំ​ដូច​មុន​នោះដែរ ​។​នាង​ត្រូវបាន​ផលិតកម្ម​មហាហង្ស​ប្រគល់​រឿង​ឲ្យ​សម្ដែង មាន​ចំណងជើង​ថា “​អាមោក​លក់​ម៉ាំ​” ដោយ​ត្រូវ​សម្ដែង​តួឯក​ជាមួយ​លោក ប៉ែន ចំ​រ៉ុង បន្ទាប់ពី​ទីផ្សារ​សម្ដែង​ត្រូវ​សន្លប់​ព្រោះតែ​រឿងអាស្រូវ ។​ នេះ​ជា​ខ្សែ​រឿង​ទី​៥ បន្ទាប់ពី​រឿង​ចំនួន​៤ គឺ​នាង​បាន​ថត​កាលពី​ឆ្នាំ​កន្លងទៅ បន្ថែម​ពីលើ​ភាពលេច​ធ្លោ​ក្នុង​អាជីព​ជា​ពិធី​ការិនី ៕ ដេវីត​

​   

Related