សភាបារាំង អនុម័តដាក់ប្រទេស ក្នុងភាពអាសន្ន រយៈពេល ៣ខែ

ប៉ារីស៖ សភារបស់បារាំង បានសម្រេចដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល ៣ខែ។ នេះបើយោងតាមព័ត៌មាន Sky News ចេញផ្សាយមុននេះ។

ការសម្រេចរបស់រដ្ឋសភាបារាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយក្រុម ISIS កាលពីថ្ងៃទី១៣  ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបណ្តាលឲ្យមនុស្សស្លាប់ ១៣២នាក់ និងរបួសជាច្រើនរយនាក់។ មកដល់បច្ចុប្បន្ននេះ សន្តិសុខក្នុងប្រទេសបារាំង បាននិងកំពុងរឹតបណ្តឹងយ៉ាងខ្លាំង សូម្បីតែប្រជាពលរដ្ឋ ក៏ត្រូវបានរដ្ឋាភិបាលហាមមិន ឲ្យធ្វើចរាចរផ្តេសផ្តាស់នោះដែរ ដើម្បីរក្សាសុវត្ថិភាព៕

សភាបារាំង អនុម័តដាក់ប្រទេស ក្នុងភាពអាសន្ន រយៈពេល ៣ខែ