តារា​​ YoutubeថៃTubtim ត្រូវ​គេ​រិះគន់​កប់​ៗ​ក្រោយ​បង្ហោះ​រូប​ជិះ​ហួស​លឿន​កំណត់


តារា​​ YoutubeថៃTubtim ត្រូវ​គេ​រិះគន់​កប់​ៗ​ក្រោយ​បង្ហោះ​រូប​ជិះ​ហួស​លឿន​កំណត់

“Tubtim VRZO” ជា​តារា​ Youtube និង​ជា​ភរិយា​របស់​លោក​ Pleum Leekpai ដែល​ជា​កូនប្រុសរបស់​អ្នក​នយោបាយ​ថៃម្នាក់​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម Facebook ​រិះគន់​ខ្លាំង​​ៗ បន្ទាប់​ពី​​បង្ហោះ​រូប​កុងទ័រ​ឡាន​​ជិះ​ហួស​លឿន​កំណត់ ពេល​បើក​ក្នុង​ទីក្រុង​បាងកក។​

 

តារា​​ YoutubeថៃTubtim ត្រូវ​គេ​រិះគន់​កប់​ៗ​ក្រោយ​បង្ហោះ​រូប​ជិះ​ហួស​លឿន​កំណត់

 

តារា​ស្រី​វ័យ​២៦​ឆ្នាំ​ត្រូវ​គេ​ស្គាល់​ជា​ពិធីការ​នី​ក្នុង​គណនី YouTube មាន​ឈ្មោះ​ថា VRZO។ ល្បឿន​កំណត់​​ក្នុង​ទីក្រុង​បាងកក​និង​ក្រុង​នានា​កំណត់​​ឲ្យ​បើកលឿនបំផុត​ ៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​និង​ផ្លូវ​ធំ​អាច​បើក​បាន​៩០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ ប៉ុន្តែ Tubtim បើ​កដល់​១៦២ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ ​

 

ភ្ជាប់​ជាមួយ​​រូប​ភាព​ដែលបាន​បង្ហោះ​ Tubtim បាន​សរសេរ​ថា៖​”ខ្ញុំ​កំពុង​ប្រញាប់។ ម៉ាក់​នឹង​ជេរ​ខ្ញុំ​​ប្រសិន​គាត់​ឃើញ​រូប​នេះ ហើយ​ប៉ា​នឹង​ទះ​ខ្ញុំ​ប្រសិន​បើ​គាត់​ដឹង”។ បន្ទាប់​ពី​នាង​បង្ហោះ​រូប​នោះ​ចូល​ទៅ​កាន់​ Facebook Page របស់​ខ្លួន​​ដែល​មាន​អ្នក​ like ជាង​៣​លាន​នាក់ មានមតិ​ជាច្រើន​បាន​​​រិះគន់​ចំពោះ​ល្បឿន​និង​ការ​ប្រើប្រាស់​ទូរសព្ទ​អំឡុង​ពេល​បើកបរ។

 

ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ Tubtim ក៏​បាន​លុប​រូប​នោះ​ចោល​វិញ​​និង​បាន​សូមទោស​​ចំពោះ​រូប​មិន​សមរម្យ​មួយ​សន្លឹកនោះ ដោយ​និយាយ​ថា​៖ “​ខ្ញុំ​ខុស។ ខ្ញុំ​បើក​បរ​ហួស​ល្បឿន។ អ្នក​អាច​រិះគន់និង​ជេរ​ខ្ញុំ​បាន។ ខ្ញុំ​ទទួល​រាល់​ការ​ផ្ដល់​យោបល់​ទាំងឡាយ​ដោយ​រីករាយ។ អរគុណ​សម្រាប់​ការ​ដាស់តឿន​ខ្ញុំ”។

 

តារា​​ YoutubeថៃTubtim ត្រូវ​គេ​រិះគន់​កប់​ៗ​ក្រោយ​បង្ហោះ​រូប​ជិះ​ហួស​លឿន​កំណត់

 

តារា​​ YoutubeថៃTubtim ត្រូវ​គេ​រិះគន់​កប់​ៗ​ក្រោយ​បង្ហោះ​រូប​ជិះ​ហួស​លឿន​កំណត់

 

ចុចអាន៖បវរកញ្ញា​លុត​ជង្គង់​សំពះ​ម្ដាយ​មិន​អាច​ទទួល​ប្រាក់​រង្វាន់​ព្រោះ​មិន​ទាន់​បញ្ចប់​ការ​សិក្សា

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖ coconuts