ចិន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​Su-35​ពី​រុស្ស៊ី​តម្លៃ​២​ពាន់​លាន​

 រដ្ឋាភិបាល​ចិន​និង​រុស្ស៊ី​បានសម្រេច​ឯកភាពគ្នា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ទិញ​លក់​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី​Su-35 ។ កិច្ចព្រមព្រៀង​នេះ​មាន​ទំហំ​សរុប​ជាង​២​ពាន់​លាន​ដុល្លារ ហើយ​រុស្ស៊ី​នឹង​ផ្គត់ផ្គង់ យន្តហោះ​នេះ​ទៅ​ឲ្យ​ចិន​ដើម្បី​ឲ្យ​ចិន​បង្កើត​សមត្ថភាព​ការពារជាតិ​របស់ខ្លួន​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​។​

​រុស្ស៊ី​បាន​ព្រមព្រៀង​លក់​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​របស់ខ្លួន Su-៣០ ទៅ​ឲ្យ​មហា​យក្ស​ចិន​។ កិច្ចព្រមព្រៀង​លក់​យន្តហោះ​ចម្បាំង​នេះ​មាន​ទំហំ​ជាង​២​ពាន់​លាន​ដុល្លារ ដោយ​ចិន​នឹង​ទទួលបាន​យន្តហោះ​ចម្បាំង​សរុប​២៤​គ្រឿង​។

  បើតាម​ប្រធាន​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​រដ្ឋ លោក Sergey Chemezov​បាន​អះអាងថា ក្រុង​ប៉េកាំង​បាន​ក្លាយជា​រដ្ឋ​ដំបូង​បំផុត​ដែល​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី ហើយ​យន្តហោះ​ចម្បាំង​នេះ​ក្នុង​មួយគ្រឿង​មានតម្លៃ​រហូតដល់​៨៣​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​មន្ត្រី​ខាងលើ​មិនបាន​បង្ហាញ​ឲ្យ​ដឹង​ពី​ព័ត៌មាន​លម្អិត​ជុំវិញ​កាលបរិច្ឆេទ​នៃ​ការផ្គត់ផ្គង់​យន្តហោះ​នេះ​ទៅ​ឲ្យ​ចិន​ឡើយ​។​

​តាមពិតទៅ​រដ្ឋាភិបាល​ចិន​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី Su-35s ក្នុង​ឆ្នាំ ២០០៨ នៅពេល​ដែលមាន​ពិ​ព័ណ៌​យន្តហោះ​ចម្បាំង​នៅក្នុង​ប្រទេស​ចិន​។ ការចរចា​ទិញ​យន្តហោះ​នេះ​បានចាប់ផ្តើម​ជា​ផ្លូវការ​តាំងពី​ឆ្នាំ ២០១១ មកម្ល៉េះ​។ យ៉ាងណាក៏ដោយ​កិច្ចព្រមព្រៀង​នេះ​មិន​ពាក់ព័ន្ធ​និង​ការសុំ​សិទ្ធិ​ផលិត​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ក្នុង​ទឹកដី​ចិន​ឡើយ ទោះជា​ចិន​តែងតែ​បង្ហាញ​ចំណាប់អារម្មណ៍​និង​យុទ្ធសាស្ត្រ​ចង់​ផលិត​អាវុធ​ទំនើប​គ្រប់​ប្រភេទ​ដើម្បី​ប្រើប្រាស់​ក្នុង​ដែនដី​របស់ខ្លួន​។

​គេ​រំពឹងថា យន្តហោះ​ចម្បាំង​ទំនើប​របស់​រុស្ស៊ី​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​កងទ័ពអាកាស​របស់​ចិន​ក្នុង​តំបន់ ជាពិសេស​ចិន​អាច​ប្រើប្រាស់​សព្វាវុធ​ប្រភេទ​នេះ​ដើម្បី​កំញើញ​រដ្ឋ​មួយចំនួន​ដែលជា​ប់​ជម្លោះ​ជាមួយ​ចិន​លើ​បញ្ហា​ដែនទឹក​និង​កោះ ដូចជា​ជប៉ុន វៀតណាម និង​ហ្វីលីពីន​ជាដើម​ផង​។  នេះ​ក៏​ព្រោះថា ថ្វី​ដ្បិត​បច្ចុប្បន្ននេះ​ចិន​មានដំណើរ​ការផលិត​យ​ន្ត​ហោះ​ចម្បាំង​មាន​បច្ចេកវិទ្យា​ខ្ពស់​ផ្ទាល់ខ្លួន​ក្នុងនោះ​មាន​យន្តហោះ J-11 ក៏ដោយ ក៏​វា​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ដែរ​។​
 
​សូមបញ្ជាក់ថា ចិន​បច្ចុប្បន្ននេះ​ក្លាយជា​អតិថិជន​មួយ​ក្នុងចំណោម​កំពូល​អតិថិជន​ទាំង​៥​ដែល​បញ្ជា​ទិញ​សព្វាវុធ​ពី​រុស្ស៊ី​ច្រើនជាងគេ​។ ចិន​មិន​ត្រឹមតែ​ទិញ​យន្តហោះ​ចម្បាំង​ប៉ុណ្ណោះ​ទេ តែ​មហាអំណាច​មួយ​នេះ​បាន​ចំណាយលុយ​ច្រើនសន្ធឹក​ទិញ​ម៉ាស៊ីន​យន្តហោះ នាវាមុជទឹក នាវាចម្បាំង និង​ប្រព័ន្ធ​មី​ស៊ី​ល​ច្រើន​ប្រភេទ​ពី​រុស្ស៊ី​ផងដែរ​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​