ខ្យល់​បក់​ខ្លាំង​បាន​ធ្វើឲ្យ កីឡាករ​ម្នាក់​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ ជិត​ពាក់​កណ្ដាល​ទី

ខ្យល់​បក់​ខ្លាំង​បាន​ធ្វើឲ្យ កីឡាករ​ម្នាក់​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ ជិត​ពាក់​កណ្ដាល​ទី

កីឡាករ​ម្នាក់​ដែល​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​មិន​មែន​អាជីព​ក្នុង​ប្រទេស​អង់គ្លេស​ ស្រឡាំងកាំង​​ក្រោយ​ទាត់​ចូល​ទី​ខ្លួន​ឯង​ពី​ចម្ងាយ​ដោយ​អចេតនា​ព្រោះ​តែ​បាល់​របស់​គេ​ចាញ់​កម្លាំង​ខ្យល់​បក់។​

 

ខ្យល់​បក់​ខ្លាំង​បាន​ធ្វើឲ្យ កីឡាករ​ម្នាក់​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ ជិត​ពាក់​កណ្ដាល​ទី

 

រឿងរ៉ាវ​ដ៏​កម្រ​នេះ​កើតឡើង​នៅ​ការ​ប្រកួត​រវាង​ក្រុម Romford និង Thurrock ក្នុង​ក្របខ័ណ្ឌ​មិនមែន​អាជីព​មួយ​ ដែល​មាន​ឈ្មោះថា Isthmian League។

 

នៅ​ពេល​កំពុង​ប្រកួត​ កីឡាករដែល​ជា​ខ្សែ​ការពារ​បាន​ព្យាយាម​ទាត់​បាល់​បំប៉ោង​ឡើង​លើ តែ​ចៃដន្យកម្លាំង​របស់​ខ្យល់​បាន​ប្ដូរ​ទិសដៅ​របស់​បាល់​ធ្វើ​ឲ្យ​បាល់​ប៉ើង​ទៅ​ក្រោយ​វិញ។ ចំពោះ​មុខ​ហេតុការណ៍​នោះ​អ្នកចាំទី​របស់​ក្រុម Thurrock មិន​អាច​ហក់​ចាប់​បាល់​បាន​ទេ ធ្វើ​ឲ្យ​បាល់ធ្លាក់​ចូល​សំណាញ់​ទី​ដោយ​ស្រួល៕

 

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

 

 
 
ចុចអាន៖ ស្ទើរ​មិន​ជឿ! ​អ្នកចាំទី​ U-20 ហូឡង់​ ឡើង​តែត​បញ្ចូល​ទី​នៅ​នាទី​៩០+១
ប្រែ​​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror