រឿង ៥យ៉ាងនេះ បុរសគួរតែធ្វើចំពោះនារីដែលខ្លួនស្រឡាញ់

តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​នារីៗ​មាន​ ក្តី​សុខ? តើ​អ្នក​ជឿ ឬ​មិន​ជឿ គ្រាន់​តែ​មាន​របស់​តិចតួច​សោះ​អាច​ធ្វើ​ឲ្យ​នារីៗ ពេញ​ចិត្ត​បំផុត​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា? បើ​តាម​ការ​សិក្សា​ថ្មី​មួយ​​ជា​មួយ​អ្នក​ប្រឹក្សា និង​អ្នក​និពន្ធ​ពី​ទំនាក់​ទំនង​ស្នេហា បាន​បង្ហាញ​ថា មាន​​របស់​ ៥ យ៉ាង​ដែល​នារីៗ​ចង់​បាន​បំផុត​ពី​មនុស្ស​ប្រុស។

 

រឿង ៥យ៉ាងនេះ បុរសគួរតែធ្វើចំពោះនារីដែលខ្លួនស្រឡាញ់ 

ពេលវេលា

នារី​មួយ​ចំនួន​ធំ​ ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនងស្នេហា​ដែល​មាន​ក្តី​សុខ​បំផុត​ ៣០ នាទី ដោយ​គ្មាន​ការរំខាន​ពី​អ្នក​ដទៃ។ នារី ២៤ ភាគ​រយ​ដែល​អះ​អាង​ថា គ្មាន​ក្តី​សុខ​ទេ ព្រោះ​ចំណាយ​ពេល​វេលា​បាន​តែ ២ ទៅ ៣នា ទី​តែ​ប៉ុណ្ណោះ​ជា​មួយ​នឹង​ដៃ​គូរបស់​ខ្លួន។ ត្រូវ​សួរ​ខ្លួន​អ្នក​ថា "តើ​ត្រូវ​ចំណាយ​ពេល​វេលា ប៉ុន្មាន​ម៉ោង​ជា​មួយ​នឹង​ដៃ​គូ​របស់​ខ្ញុំ?”

 

ការសរសើរ

សព្វថ្ងៃនេះ​ស្ត្រី​ជា​អ្នក​មើល​ថែ​កូន និងធ្វើ​កិច្ច​ការ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ហើយ​ពុំ​ទទួល​បាន​ការ​សរសើរអ្វី​ពី​នណា​ម្នាក់​ឡើយ។ បើទោះ​ជា​ការ​ងារ​ទាំង​នោះ​ហត់​នឿយ​យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​មាន​ការ​លើក​ទឹក​ចិត្ត ឬ​ការ​សសើរ​ពី​ស្វាមី​របស់​ខ្លួន​តែ​មួយ​មាត់​គេ​ច្បាស់​ជាញញឹម​មិន​ឈប់​ទេ។

 

ការយល់ចិត្តគ្នាៈ  

វាពិតជាសំខាន់​មែន​ទែន សម្រាប់​នារីៗ ដែល​មាន​គូ​ស្នេហ៍ចេះ​យល់​ចិត្ត​នាង។ ជា​ពិសេស​ការ​យក​ចិត្ត​ទុក​ដាក់ ដឹង​ពី​អារម្មណ៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​រឿង​ដ៏​មាន​សេច​ក្តី​សុខ​ បំផុត។

 

ភាពសប្បាយរីករាយ

នេះជាផ្នែកមួយនៃអ្វីៗទាំងឡាយ ​ស្ថិត​នៅ​ខាង​ក្រៅចិត្ត ជា​ពិសេស​ក្រោយ​ពេល​មាន​កូន​ដំបូង។ កត្តា​ទាំង​ឡាយ​ដូច​ជា​ការ​ងារ ការ​ជួល ឬការ​ទទួល​បញ្ចាំ​អាច​បង្កើន​សម្ពាធ​លើ​ទំនាក់​ទំនង​ស្នេហា​អ្នក​បាន។ គូស្នេហ៍​ទាំង​ឡាយ​គួរ​តែ​រៀប​ចំពេល​វេលា​ការ​ណាត់​ជួប​ក្នុង​ពេល​រាត្រី រៀង​រាល់ ១ សប្តាហ៍​ម្តង បើ​ទោះ​បី​ជា​មាន​ការ​ហត់​នឿយ​ពី​ការ​ងារ​ផ្សេងៗ​ក៏​ដោយ។ ក្នុង​កំឡុង​ពេល​ដែល​ពួក​គេចំណាយ​ពេល​វេលា​ជា​អប្បបរិមា ២ ម៉ោង​នៅ​ជា​មួយ​គ្នា។ ក្នុង​កំឡុង​ពេល​នេះ គូ​ស្នេហ៍​ទាំង​ពីរ​គួរ​តែ​ចំណាយ​ពេល​និយាយ​គ្នាពី​អ្វីៗ​ទាំង​អស់​លើក​លែង​ និយាយ​ពី​រឿង​ការ​ងារ លុយ និង​កូន។

 

ប្រភេទនៃកាយវិការ

ឱប, ថើប,ការ​ហៅទូរស័ព្ទ​ទៅ​គូស្នេហ៍ ដើម្បី​និយាយ​ពាក្យ​ថា ”បងស្រលាញ់​អូន ”។ ប្រសិន​បើ​បុរស​អាច​ចំណាយ​ពេល ត្រឹម​តែ ៣០ វិនាទីក្នុង​មួយ​ថ្ងៃ ដើម្បី​អនុវត្ត​កាយ​វិកា​មួយ​ណា​ក៏​បាន រឹត​តែ​ធ្វើ​ឲ្យ​ក្តី​ស្នេហ៍​របស់​ពួកគេ​កាន់​តែ​ប្រសើរ​ឡើង៕

 

 

ដោយ៖ ដារ៉ា

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿង ៥យ៉ាងនេះ បុរសគួរតែធ្វើចំពោះនារីដែលខ្លួនស្រឡាញ់