ACU នឹងផ្តល់ប័ណ្ណសរសើរ ដល់អ្នកសង្កេតការណ៍ ប្រឡងបាក់ឌុប នៅថ្ងៃទី ៩ ខែធ្នូ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ នឹងប្រារព្ធពិធីសរុបលទ្ធ ផល និងផ្តល់ប័ណ្ណសរសើរ ដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី ២៤-២៥ ខែសីហា កន្លងទៅ ។

 ជាមួយការផ្តល់ប័ណ្ណសរសើរនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏មានរៀបចំកម្មវិធីប្រគំតន្ត្រី អបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅសាលមហោស្រពកោះពេជ្រ ដែលកម្មវិធីទាំងអស់នេះ នឹងចាប់ផ្តើមនៅ ម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច ៕

ACU នឹងផ្តល់ប័ណ្ណសរសើរ ដល់អ្នកសង្កេតការណ៍ ប្រឡងបាក់ឌុប នៅថ្ងៃទី ៩ ខែធ្នូ