នាំគ្នាជួបជុំ ផឹកស្រាស្រវឹង យកកាំបិតប៉័ងតោកាប់ បណ្តាលឲ្យរងរបួស ដៃខាងឆ្វេង ជនរងគ្រោះម្នាក់

បន្ទាយមានជ័យ៖ ផឹកស៊ីមានគ្នាមួយក្រុង ពេលស្រវឹងជោជាំ ប្រកែកគ្នាបន្តិចបន្តួចបង្កហិង្សា រហូតទាញកាំបិតដេញកាប់គ្នា បង្កឲ្យរងរបួសម្នាក់ ត្រង់កដៃផ្នែកខាងឆ្វេង ហេតុការណ៍ហិង្សានេះ នៅវេលាម៉ោង៨និង៤០នាទីយប់ ចំណុចមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ជនបង្កទី១ឈ្មោះសូ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រជាធម្មលិច និងទី២ ឈ្មោះ ស ចាន់ ដេត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត។ លោកបន្តថា ជនខាងលើនេះ បានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ កៅ រឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សាកណ្តាល បណ្តាលឲ្យរបួសត្រង់កដៃខាងឆ្វេង។

លោកបានបញ្ជាក់ថា មុខកើតហេតុ ឈ្មោះ កៅ រឿន និង ឈ្មោះ សូ ភក្តី ហើយនិងម្ចាស់ផ្ទះឈ្មោះ រ៉េត សម្បត្តិ ផឹកស្រា ជាមួយគ្នានៅមុខផ្ទះ ឈ្មោះ រ៉េត សម្បតិ បានឈ្លោះប្រកែកគ្នា ហើយឈ្មោះស ភក្តី បានទៅផ្ទះយកកាំបិត ជួបបងជីដូនមួយ ឈ្មោះ ស ចាន់ ដេត និង
បក្ខពួក ២នាក់ទៀត សមត្ថកិច្ចមិនទាន់ក្តាប់បាន ហើយពួកគេបានត្រឡប់ទៅកន្លែងកើតហេតុ រករឿងជនរងគ្រោះ ក៏កើតជាជម្លោះឈ្មោះ សូ ភក្តី បានកាប់ត្រូវជនរងគ្រោះតែម្តង ហើយជនរងគ្រោះបានរត់ចូលបិទទ្វារផ្ទះ ហើយឈ្មោះ ស ចាន់ ដេត បានយកកាំបិតកាប់ទ្វារផ្ទះ ជនរងគ្រោះ ហើយស្រែកឲ្យចេញមក ខណៈនោះកម្លាំងប៉ុស្តិ៍រដ្ឋបាល បានទៅដល់ឃាត់ខ្លួនជនដៃដល់បានតែម្តង។

ជនរងគ្រោះ កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំណែកជនបង្កត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯបក្ខពួក២នាក់ទៀត សមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវបន្ត៕

នាំគ្នាជួបជុំ ផឹកស្រាស្រវឹង យកកាំបិតប៉័ងតោកាប់ បណ្តាលឲ្យរងរបួស ដៃខាងឆ្វេង ជនរងគ្រោះម្នាក់

នាំគ្នាជួបជុំ ផឹកស្រាស្រវឹង យកកាំបិតប៉័ងតោកាប់ បណ្តាលឲ្យរងរបួស ដៃខាងឆ្វេង ជនរងគ្រោះម្នាក់

នាំគ្នាជួបជុំ ផឹកស្រាស្រវឹង យកកាំបិតប៉័ងតោកាប់ បណ្តាលឲ្យរងរបួស ដៃខាងឆ្វេង ជនរងគ្រោះម្នាក់