ក្រុមហ៊ុនដ៏ធំ របស់ចិន ថ្មីមួយទៀត គ្រោងបោះទុន ប្រមាណ ១.៥០០លានដុល្លារ វិនិយោគ លើវិស័យ សំណង់ នៅកម្ពុជា

ភ្នំពេញ ៖ Herun Group ដែលត្រូវបានគេអះអាងថា ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ នៅប្រទេសចិន បានសំឡឹង ឃើញពីភាពរីកចម្រើន ព្រមទាំងការវិនិយោគប្រកបដោយសក្តានុពលរបស់កម្ពុជា គ្រោងបោះទុនជំហានដំបូង ប្រមាណ ១.៥០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យសំណង់ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងវិស័យជាច្រើន ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ។

ដើម្បីឈានដល់ការវិនិយោគនេះ ក្រុមហ៊ុនដ៏ធំរបស់ចិននេះ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបើកកិច្ច ពិភាក្សា ស្វែងយល់ពីបរិយាកាសវិនិយោគ នៅកម្ពុជា ជាមួយក្រុមហ៊ុន Royal Group ហើយក៏បានឈានទៅដល់ ការចុះហត្ថលេខា ចាប់ដៃសហប្រតិបត្តិការ លើគម្រោងវិនិយោគជាមួយគ្នាផងដែរ ។

លោកឧកញ៉ា គិត ធាង អគ្គនាយករងក្រុមហ៊ុន Royal Group បានថ្លែងប្រាប់ ក្រុមអ្នកព័ត៌មានក្រោយចុះហត្ថលេ ខា បើកកិច្ចសហប្រតិបត្តិការ វិនិយោគជាមួយក្រុមហ៊ុន Herun Group ថា Herun Group គឺជាក្រុមហ៊ុន ដ៏ធំមួយ ស្និទ្ធជាមួយរដ្ឋាភិបាលចិន ហើយក៏ជាក្រុមហ៊ុន ដ៏ធំដំបូងគេរបស់ចិន ដែល Royal Group បានចាប់ដៃវិនិយោគ ជាមួយផងដែរ។ បើតាមលោកឧកញ៉ា គិត ធាង ក្រុមហ៊ុន Herun Group ជាក្រុមហ៊ុន ដ៏ថ្មីសន្លាងមួយទៀត ដែល បានមកបើកការវិនិយោគនៅកម្ពុជា ។

លោកឧកញ៉ា គិត ធាង បានបន្តឲ្យដឹងថា ក្រុមហ៊ុន Herun Group គ្រោងវិនិយោគលើវិស័យជាច្រើន មានដូចជា សំណង់ ការដឹកជញ្ជូន រោងចក្រស៊ីម៉ងតិ៍ វិស័យកសិកម្ម និងការរៀបចំប្រព័ន្ធហ្គាស ប្រើប្រាស់តាមផ្ទះផងដែរ។

លោក Yu Songbo ប្រធានក្រុមហ៊ុន Herun Group ដែលបានដឹកនាំ ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ខ្លួនមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា បានថ្លែងឲ្យដឹងថា បន្ទាប់ពីមើលឃើញ ពីចំណងទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលចិន និង កម្ពុជា ព្រមទាំងភាពរីកចម្រើននៅកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនរបស់លោកសំឡឹងឃើញពីសក្តានុពល នៃការវិនិ យោគនៅលើប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។ បើតាមលោក Yu Songbo ខ្សែក្រវាត់វិថីសូត្រ ក៏ជាកត្តា ដែល ជំរុញឲ្យក្រុមហ៊ុនសំឡឹងឃើញ ការវិនិយោគនៅកម្ពុជាផងដែរ ។

បើទោះបីជាគម្រោងវិនិយោគ មានច្រើន តែទាំងក្រុមហ៊ុន Herun Group និង Royal Group មិនទាន់អាចបញ្ជាក់ ពីពេលវេលាច្បាស់លាស់ ក្នុងការវិនិយោគ ឬគម្រោងណាមួយ ដែលនឹងចាប់ផ្តើមវិនិយោគមុនគេនោះទេ។

លោក Yu Songbo បានបញ្ជាក់ថា ខ្លួនមិនទាន់អាចបញ្ជាក់ ពីពេលវេលា ក្នុងការចាប់ផ្តើមវិនិយោគនៅឡើយនោះ ទេ តែអាចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយគម្រោង ដែលលោកនឹងចាប់ផ្តើមមុនគេ គឺលើវិស័យសំណង់ ក្នុងរាជ ធានីភ្នំពេញ ដែលកំពុងមានកំណើនប្រជាជនយ៉ាងច្រើន។

បើតាមលោក Yu Songbo បានឲ្យដឹងគម្រោងវិនិយោគនេះ ក្រុមហ៊ុនរបស់លោក គ្រោងនឹងបណ្តាក់ទុនប្រមាណ ១៥០០លានដុល្លារអាម៉េរិក នៅក្នុងជំហានដំបូង។

លោកឧកញ៉ា គិត ធាង បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Herun គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលមានទំនុកចិត្តខ្ពស់ ក្នុងការវិនិយោគនេះ ហើយគម្រោងនេះនឹងដំណើរទៅមុខជាបន្តបន្ទាប់ផងដែរ។ លោកឧកញ៉ារំពឹងថា តាម គម្រោង វិនិយោគ ដែលជាការរួមគ្នារវាង Herun Group និង Royal Group នឹងក្លាយជាចំណែកថ្មីមួយទៀត ជួយ រុញច្រាន កំណើនសេដ្ឋកិច្ចនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ៕