គ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ធ្ងន់-ស្រាល

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ជិត៥ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មានឧប្បត្តិគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយម៉ូតូនិងម៉ូតូ បុកគ្នាពេញមួយទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង និងស្ត្រីម្នាក់រងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រៃកោះ ឃុំជ្រៃបាក់់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលបាឲ្យដឹងថា ជនរងគ្រោះក្នុងកឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ ប៉ិច សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និង ម្នាក់ទៀតឈ្មោះ ស្រី ស ភេទស្រី អាយុ២០ឆ្នាំ រស់នៅក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះប៉ិច សុភាព ជិះម៉ូតូម៉ាកហុងដា ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង១C-០៨៨៧ ធ្វើដំណើរក្នុងទិសដៅពី ជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាស្កូបពី ពណ៌ស អត់ពាក់់ស្លាកលេខ បើកបរដោយឈ្មោះស្រី សរ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ប៉ិច សុភាព ដួលបោកទៅនឹងថ្នល់សន្លប់ស្តូកស្តឹងតែម្តង ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ មធ្យោបាយបង្ក ត្រូវបាន អូសយកទៅរក្សាទុក នៅអធិការដ្ឋានគរបាលស្រុករលាប្អៀរ ដើម្បីចាត់ការដោះស្រាយតាមនីតិវិធី ៕