ស្រាលំដាប់លេខ១​របស់​អូស្រ្តាលី «Pengolds» ស័ក្តិសម​បំផុត​សម្រាប់​​អ្នក​ចូល​ចិត្ត​ស្រា​ទំពាំង​​បាយជូរ

ភ្នំពេញ៖ ដោយមើលឃើញពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ជាពិសេសកម្មវិធីជួបជុំសប្បាយ កម្សាន្តនានា បងប្អូនប្រជាពលរដ្ឋ តែងតែចូលចិត្តញ៉ាំស្រាក្រហម ក្នុងពិធីតូចធំទាំនោះ ទើបក្រុមហ៊ុនស្រា Pengolds បានធ្វើការវិនិយោគ និងនាំចូលស្រា Pengolds គ្រប់ប្រភេទ ដែលមានតម្លៃសមរម្យបំផុត សម្រាប់ប្រភេទស្រានីមួយ ដើម្បីបំពេញសេចក្ដីត្រូវការរបស់បងប្អូន ដែលចូលចិត្តញ៉ាំស្រាក្រហម ក្នុងប្រទេសកម្ពុជាទាំងមូល។

ស្រា Pengolds ជាប្រភេទស្រា មានរសជាតិលំដាប់ពិភពលោក និងបានទទួលមេដាយជាច្រើន ក្នុងការប្រកួតប្រជែង ផ្នែកគុណភាពនៃរសជាតិ ។ ជាប្រភេទស្រាលេខ១ មានប្រភពមកពីប្រទេសអូស្រ្តាលី ។

នៅក្នុងកម្មវិធី« Pengolds Collectoin Dinner» ដែលបានប្រារព្ធឡើង កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់ (Le Royal ) លោកឧកញ៉ា ដួង តិច អគ្គនាយកក្រុមហ៊ុន Chhivtimex Group-Duong Chhiv Import Export ចែកចាយផ្ដាច់មុខនូវស្រា Pengolds បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណ ដល់ដៃគូសហការ ក៏ដូចជាអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ទទួលទាននូវរសជាតិស្រា Pengolds ដែលជាប្រភេទស្រាមានរសជាតិប្លែកគេ មកពីអូស្រ្តាលី។

លោកឧកញ៉ាបន្តថា ក្នុងការនាំចូលនេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យខ្ពស់ ខណៈដែលលោកបានមើលឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើន កំពុងតែពេញនិយមញ៉ាំស្រា ជាពិសេសក្នុងពិធីជួបជុំគ្នាផ្សេងៗ ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ ហើយស្រា Pengolds ជាប្រភេទស្រាក្រហម ស្រាទំពាំងបាយជូរ គឺពិតជាស័ក្តិសមបំផុត សម្រាប់កម្មវិធីទាំងនោះ។

ដោយឡែកលោក Partrick Dowling អ្នកតំណាងស្រា Pengolds ប្រចាំទ្វីបអាស៊ី បានថ្លែងថា«ស្រា Pengolds ជាស្រាលំដាប់ថ្នាក់លេខ១ នៅប្រទេសអូស្រ្តាលី និងមានប្រវត្តិជាច្រើនតំណរមកហើយ »។

លោកបន្តថា «លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះ គឺក្នុងគោលបំណងសំខាន់ៗ ជាច្រើន ពោលគឺលោកមកផ្ដល់ជាចំណេះដឹង និងបទពិសោធន៍របស់ខ្លួនជូនដល់អ្នកលក់ និងបម្រើសេវាកម្មស្រា ដើម្បីឲ្យពួកគាត់មានចំណេះដឹង គ្រប់គ្រាន់ក្នុងការឆ្លើយតប ទៅនឹងអតិថិជនរៀងៗខ្លួន ។ ណែនាំពីប្រវត្តិស្រាដ៏ល្បីល្បាញ និងបង្កើនភាពល្បីល្បាញបន្តទៀត ។ ម្យ៉ាងទៀត ក៏ជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រស្រា Pengolds គ្រប់ប្រភេទ។

សូមបញ្ជាក់ថា ស្រា Pengolds ត្រូវបាននាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន ឈីវ ទីម៉ិចគ្រុប អាហរណ៍-និហរណ៍ (Chhivtimex Group-Duong Chhiv Import Export ) ដែលមានស្រា Pengolds ជាច្រើនប្រភេទ ដូចជា Pengolds Koonuga Hill, Bin2, Bin8 , Bin9 , Bin28 ,Bin128 , Bin138, Bin389 ,Bin407, Bin707, និងស្រា Pengolds ជាច្រើនប្រភេទទៀត៕