[ព័ត៌មាន] តោះមើល iFixit ដោះរុះរើ ខ្មៅដៃ Apple Pencil

[ព័ត៌មាន] តោះមើល iFixit ដោះរុះរើ ខ្មៅដៃ Apple Pencil
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានដាក់បញ្ចេញលក់ iPad Pro របស់ខ្លួន ព្រមទាំង ខ្មៅដៃចុច Apple Pencil ដែលលក់ក្នុងតំលៃផ្សេង $99។ Apple Pencil ត្រូវបាន គេសរសើរច្រើន ពិសេស លើសុក្រិតភាព របស់ ដែលអាចដៅចំចំណុច នៅលើអេក្រង់ រហូតដល់កំរិត 1 ភិចសែល។ តើអ្វីធ្វើអោយ ខ្មៅដៃនេះ ពិសេសជាងគេ? ក្រុមការងារ iFixit មានចម្លើយ។

iFixit បានដោះរុះរើ មើលគ្រឿងបន្លាស់ របស់ Apple Pencil ហើយអ្វីដែលគេ រកឃើញមានដូចតទៅ:
● ក្បាលសាក Lightning ដែលអាច ដោតជាមួយ iPad ឬម៉ាសីុន Mac ដើម្បីសាកថ្ម
● ថ្មខ្នាតតូច 0.329 Wh Lithium-Ion 3.82 V អាចប្រើបាន 12 ម៉ោង ក្រោយសាកពេញ
● បន្ទៈប៊ត ទម្ងន់ស្រមោច 1.0 ក្រាម ដែលបត់ជាពីរផ្នត់
● ឈីប ប្លូូធូស 4.1 ផលិតដោយ Qualcomm
● បន្ទៈឈីប អង្គគណនា ST Microelectronics low-power 32-bit ARM-based Cortex-M3
[ព័ត៌មាន] តោះមើល iFixit ដោះរុះរើ ខ្មៅដៃ Apple Pencil[ព័ត៌មាន] តោះមើល iFixit ដោះរុះរើ ខ្មៅដៃ Apple Pencil
[ព័ត៌មាន] តោះមើល iFixit ដោះរុះរើ ខ្មៅដៃ Apple Pencil[ព័ត៌មាន] តោះមើល iFixit ដោះរុះរើ ខ្មៅដៃ Apple PenciliFixit បានផ្តល់ពិន្ទុ ក្នុងការជួសជុល 1/10 ដល់ Apple Pencil ដោយ 10 ជាពិន្ទុសំដៅលើ ភាពងាយស្រួលបំផុតក្នុងការ ជួសជុល។ ការផ្តល់ពិន្ទុទាបនេះ ដោយសារតែ ក្នុងករណី បន្ទៈប៊ត ឬគ្រឿងក្នុងរបស់វាខូច គេ ត្រូវហែកសម្បកខាងក្រៅ ខ្មៅដៃចេញ ទើបជួសជុលបាន ហើយសម្បកនេះ មិនអាចផ្លាស់ប្តូរ ឬមានខ្មៅសំរាប់ដោះនោះទេ។ ប៉ុន្តែក្នុងករណី បណ្តូលវាសឹក គេមានបណ្តូលសំរាប់ផ្លាស់ប្តូរវា៕
ប្រភព: iFixit» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] តោះមើល iFixit ដោះរុះរើ ខ្មៅដៃ Apple Pencil已关闭评论
  • 745 views
  • Hide Sidebar
    A+
Publish on:2015/11/20  Category:apple-ios
Tags: