Duke និង​ Ducati ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ពេញ​ចិត្ត​មួយ​ណា​ជាង?

Duke និង​ Ducati ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ពេញ​ចិត្ត​មួយ​ណា​ជាង?

កាល​ពី​ថ្មីៗ​នេះ ​ក្រុមហ៊ុន​​ម៉ូតូ​ KTM បាន​បង្ហាញ​នូវ​ម៉ូតូ​ Duke ស៊េរី​ថ្មី​ជា​ច្រើន​​គ្រឿង​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ម៉ូតូ​​ ហើយ​ក្នុង​នោះ​ក៏​​ឃើញ​មាន​ Duke 690 ដែល​ជា​ម៉ូតូ​ពេញ​និយម​មួយ។ ដោយ​ឡែក​ក្រុមហ៊ុន​ Ducati ឯ​ណោះ​វិញ​ក៏​បាន​បង្ហាញ​ម៉ូតូ​ស៊េរី​ថ្មី​របស់​ខ្លួន​ដូច​គ្នា។

 

 

KTM Duke 690 ស៊េរី​២០១៦៖

 

Duke និង​ Ducati ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ពេញ​ចិត្ត​មួយ​ណា​ជាង?

 

Duke និង​ Ducati ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ពេញ​ចិត្ត​មួយ​ណា​ជាង?

 

សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ម៉ូតូ​ Duke 690 ត្រូវ​បាន​គេ​​ផលិត​ឡើង​ដោយ​បំពាក់​នូវ​ម៉ាស៊ីន​​ជំនាន់​ថ្មី​ ដែល​អាច​ផ្ដល់​លំនឹង​ដល់​ការ​បើក​បរ​បាន​យ៉ាង​ល្អ។ ម៉ាស៊ីន​​ម៉ូតូ​នេះ​មាន​ទំហំ​ ៦៩០​សេសេ​ ដែល​អាច​បង្កើត​កម្លាំង​បាន​ដល់​ទៅ​៧៣​សេះ និង​បំពាក់​​ធុង​ទឹក​មួយ​សម្រាប់​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន។ ម៉ូតូ​នេះ​អាច​ធ្វើ​ការ​ដោះ​ដូរ​ប្រភេទ​​បើក​បរ​បាន​ចំនួន​បី​ផ្សេង​គ្នា​​ ​គឺ​ប្រភេទ​ធម្មតា​ ប្រភេទ​ស្ព័រ​ និង​ប្រភេទ​ភ្លៀង។ និយាយ​ពី​ការ​រចនា​តួ​ម៉ូតូ​វិញ​ឃើញ​ថា​ មិន​សូវ​ជា​ខុស​គ្នា​ពី​ស៊េរី​មុនៗ​ប៉ុន្មាន​នោះ​ឡើយ។ ចំពោះ​តម្លៃ​ម៉ូតូ​ព្រម​ទាំង​ពេល​វេលា​ចេញ​លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​មិន​ទាន់​​បញ្ជាក់​ដោយ​​ក្រុមហ៊ុន​​នៅ​ឡើយ​នោះ​ទេ។

 

 

Ducati Scrambler Sixty2 ស៊េរី​២០១៦៖

 

Duke និង​ Ducati ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ពេញ​ចិត្ត​មួយ​ណា​ជាង?

 

 

Duke និង​ Ducati ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ពេញ​ចិត្ត​មួយ​ណា​ជាង?

 

 

ចំពោះ​ Scrambler Sixty2 ​ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ម៉ូតូ​ទំហំ​តូច​ជាង​ពី​មុន​ ម៉ាស៊ីន​​ពីរ​​​ (V-twin) ដែល​មាន​ទំហំ​៣៩៩​សេសេ។ ម៉ាស៊ីន​ម៉ូតូ​ធ្វើ​ការ​បញ្ចុះ​កម្ដៅ​ដោយ​ខ្យល់​ ហើយ​វា​អាច​បង្កើត​កម្លាំង​បាន​៤១​សេះ។ កម្ពស់​កែប​ម៉ូតូ​នេះ​មាន​ជា​បី​ជម្រើស​ឲ្យ​ជ្រើស​រើស​គឺ​​ ៧៧០ម.ម ៧៩០​ម.ម និង​ ៨១០​ម.ម ដើម្បី​តម្រូវ​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់។ ក្រុមហ៊ុន​ Ducati បាន​បញ្ជាក់ថា​​ម៉ូតូ​នេះ​នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​អង់គ្លេស​ក្នុង​តម្លៃ​ ៦៤៥០​ផោន​ (ប្រហែល​​៩៨៦០​ដុល្លារ)៕

 

បន្ទាប់​ពី​បាន​ឃើញ​រូបរាង​របស់​ម៉ូតូ​ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ហើយ​ តើ​ប្រិយមិត្ត​សម្រេច​ចិត្ត​ពេញ​ចិត្ត​មួយ​គ្រឿង​ណា​ជាង?​​​​​​​

 

ចុច​អាន៖ Kawasaki ​បង្ហាញ​ម៉ូតូ​អូតូ​ដំបូង​គេ​ដែល​នឹង​ជា​គូ​ប្រជែង​របស់​​ Honda PCX​​​​

 

Duke និង​ Ducati ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ពេញ​ចិត្ត​មួយ​ណា​ជាង?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution, MotorcycleNews​​​​​​​​​​​​​​​​​​​

នាំមកជូនដោយ

Duke និង​ Ducati ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ពេញ​ចិត្ត​មួយ​ណា​ជាង?