​ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​ប្អូនស្រី​បង្កើត បានសម្រេច​

ព្រៃវែង: សមត្ថកិច្ច​នគរបាល​ស្រុក​បាភ្នំ ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ ប្អូនបង្កើត រហូត​បានសម្រេច ដោយយោង តាម​ពាក្យបណ្តឹង របស់​ម្តាយ​ជនរងគ្រោះ​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី ១៩ ខែ វិ​ច្ឆ​កា ឆ្នាំ ២០១៥ វេលា​ម៉ោង ១២ ថ្ងៃត្រង់ នៅ​ភូមិ​ច្រកស្វាយ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ​។​

​ជនសង្ស័យ ឈ្មោះ អ៊ុត ឌៀ​ន អាយុ ២២ ឆ្នាំ មាន​ទីលំនៅ​ភូមិ កើតហេតុ​ខាងលើ​។ ជនរងគ្រោះ ឈ្មោះ អ៊ុត ពក អាយុ ១៨ ឆ្នាំ ត្រូវ ជា​ប្អូនស្រី​បង្កើត​។​

​លោក​វរសេនីយ៍ត្រី អន សា​គន្ធ អធិការនគរបាល ស្រុក​បាភ្នំ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ នៅ​ចំណុច​គុម្ព​សង្កែ ខាងលិច​ផ្ទះ​ជនរងគ្រោះ ចំងាយ​ប្រហែល ៣០ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ច្រកស្វាយ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ឈ្មោះ អ៊ុត ឌៀ​ន​អាយុ ២២ ឆ្នាំ បាន​ហៅ​ឈ្មោះ អ៊ុត ពក អាយុ ១៨ ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត  ដែល​កំពុង​ច្រូតស្រូវ នៅក្បែរនោះ មកជួប​ខ្លួន នៅ​ចំណុច​គុ​ម្ភ​សង្កែ ខាងលិច​ផ្ទះ​។ ពេល​ជនរងគ្រោះ​មកដល់ ឈ្មោះ អ៊ុត ឌៀ​ន ក៍​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ លើ​នារី​រងគ្រោះ រហូត​បានសំរេច ។ ពេលនោះ​នារី​រងគ្រោះ បាន​ប្រាប់​ម្តាយ ម្តាយ​ក៍បាន​មកប្តឹង​លោក​មេភូមិ និង​ប្រធាន​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល ឃុំ​ស្តៅ​កោង​។ សមត្ថកិច្ច​នគរបាល បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ឃាត់ខ្លួន ឈ្មោះ អ៊ុត ឌៀ​ន នៅ​ប៉ុស្តិ៍​ឃុំ​ស្តៅ​កោង ។​
            
​សមត្ថកិច្ច​នគរបាល បាន​បំពេញ​សំណុំបែបបទ បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕V​/S