ពលករ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​

Sanofi

​ភាគី​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ រ៉េត រ៉ង ភេទ​ប្រុស អាយុ​ ៥៦​ ឆ្នាំ ជា​កម្មករសំណង់មក​ឲ្យក្រុមគ្រួសារនៅ​កម្ពុជា​ទាំងយប់ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បន្ទាប់ពី​ជនរងគ្រោះ​រូបនេះ បាន​ចូលទៅ​ធ្វើការនៅ​ខេត្ត ឈុន​បូរី ប្រទេស​ថៃ ហើយ​ត្រូវបាន​គេ​សង្ស័យថា ប្រតិកម្ម​ថ្នាំលេបព្រមទាំង​បាន​ស្លាប់ ​។បន្ទាប់ពី​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ខេត្ត​ឈុន​បុរី ហើយក៏​មិនទាន់មាន​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់ថា ជនរងគ្រោះ​បាន​លេបថ្នាំ​អ្វី​នោះដែរ នៅពេលដែល​គេ​ចេញពី​ធ្វើការ ហើយ​មាន​សភាព​មិនសូវ​ស្រួលខ្លួន​រួចមក។ ​ការដឹក​បញ្ជូនសព​​ជនរងគ្រោះ​មក​កម្ពុជា តាម​ច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែត​នេះ បានធ្វើ​ឡើង​កាលពី​ព្រលប់ ថ្ងៃទី​១៩ ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ​នេះ ដើម្បី​ប្រគល់ឱ្យក្រុមគ្រួសារ ដឹក​តាម​រថយន្ត​បន្តយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​សី ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

ជនរងគ្រោះ​បាន​ស្លាប់កាលពី​វេលា​ម៉ោង ៥ ​ទៀបភ្លឺ ព្រឹក​ថ្ងៃទី ​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ នៅពេលដែល​ជនរងគ្រោះ​ត្រឡប់​មកពី​ធ្វើការដោយសារ​អស់កម្លាំង​​ផង ហើយ​ដូចជា​មិនសូវ​ស្រួលខ្លួន​ផងក៏បាន​លេបថ្នាំ ស្រាប់តែ​ប្រតិកម្មហើយ​ត្រូវបាន​គេ​បញ្ជូនទៅមន្ទីរពេទ្យ រួច​បាន​ស្លាប់​នៅ​ទីនោះ​តែម្តង​។ ​បច្ចុប្បន្ន​ក្រុមគ្រួសារ​បាន​នាំ​សព​យកទៅ​កាន់​លំនៅដ្ឋានដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​សុ ថា​ត់​


Related