កូរ៉េខាងជើង គ្រោងពិភាក្សា ជាមួយកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយ

សេអ៊ូល៖ កូរ៉េខាងជើង បានស្នើឲ្យមានកិច្ចពិភាក្សាទ្វេភាគីមួយ ជាមួយនឹងកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងព្រំដែន គ្មានជម្លោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា។

ពាក់ព័ន្ធនឹងការចុះផ្សាយរបស់នេះ អ្នកនាំពាក្យ របស់ក្រសួងបង្រួបបង្រួមជាតិ របស់កូរ៉េខាងត្បូង មិនបានផ្ដល់មតិអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅនេះ កូរ៉េខាងជើង និងខាងត្បូង បានប៉ះទង្គិចរវាងកងទ័ព នៃប្រទេសទាំងពីរ នៅតាមព្រំដែន៕

កូរ៉េខាងជើង គ្រោងពិភាក្សា ជាមួយកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយ