​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​១៥​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​១៦​លើក​យប់​៨​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់ ១៥​នាក់​(​ស្រី​១​នាក់​)​អ្នករបួសធ្ងន់​១៤​នាក់​(​ស្រី ២​នាក់​), របួសស្រាល ៥​នាក់​(​ស្រី ២​នាក់​)​។ 

​    ​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៣២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧​គ្រឿង​, រថយន្ត​ធុន​តូច ៩​គ្រឿង​, រថយន្ត​ធន់​ធំ ៥​គ្រឿង​, យាន​ផ្សេងៗ ១​លើក ។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៥​លើក​, ប្រជែង​គ្រោះថ្នាក់ ៣​លើក​, បត់​គ្រោះថ្នាក់ ៣​លើក​, ស្រវឹង ៤​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២០​នាក់​(​យប់ ១១​នាក់​) ។        ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន ២,១០៥​គ្រឿង (​រថយន្ត​ធំ ១,២៨៤​គ្រឿង​) ស្មើ​និង​២,១០៥​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ១,១៥៦​គ្រឿង ស្មើនឹង ១,១៥៦​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៩៤៩​គ្រឿង ស្មើនឹង ៩៤៩​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៤៧១​គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​១៥​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់