​គ្រូ​ភាសា​អង់គ្លេស​សាលា​ប៊ែ​ល​ធីសាខា​ក្រុង​តាខ្មៅ​ម្នាក់​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ស្ទើរ​សុះសាច់

ខេត្តកណ្ដាល​៖​ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​មួយ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​នៅ​ម៉ោង​៦​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ខណៈដែល​ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស ប្រចាំ​ក្នុង​សា​សា​ប៊ែ​ល​ធី​អន្តរជាតិ នៅ​ក្រុង​តាខ្មៅ ត្រូវបាន​ជន​មិន​ស្គាល់មុខ ជា​ឃាតក​ចាក់​សម្លាប់​យ៉ាង​ឃោរឃៅ ចំនួន​២៨​កាំបិត ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​។ 

​     ជនរងគ្រោះ មានឈ្មោះ ផែន សុភា​វី អាយុ​២៣ គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ប៊ែ​ល​ធី ក្រុង​តាខ្មៅ ត្រូវបាន​គេ​ចាក់​សម្លាប់ រហូតដល់​២៨​កន្លែង ស្លាប់​ក្នុង​ថ្លុកឈាម​។ 

​    ​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​មុខសញ្ញា​ឃាតករ និង​បញ្ជាក់​ពី​មូលហេតុ នៃ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច កំពុងតែ​ដុតដៃដុតជើង ស្រាវជ្រាវ​បន្ត​៕ 

​គ្រូ​ភាសា​អង់គ្លេស​សាលា​ប៊ែ​ល​ធីសាខា​ក្រុង​តាខ្មៅ​ម្នាក់​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ស្ទើរ​សុះសាច់
​គ្រូ​ភាសា​អង់គ្លេស​សាលា​ប៊ែ​ល​ធីសាខា​ក្រុង​តាខ្មៅ​ម្នាក់​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ស្ទើរ​សុះសាច់